កម្ពុជាមានភ្ញៀវទេសចរដើរកម្សាន្តជាង ២លាននាក់ បានធ្វើដំណើរឆ្លងឆ្នាំសកល២០២៣ នៃរយៈពេល២ថ្ងៃមកនេះ ដែលជាតួលេខកើនឡើង ៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២ ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅទូទាំងប្រទេសមានភ្ញៀវសរុបប្រមាណ២លាន ២ម៉ឺន ២ពាន់៩២០នាក់ ក្នុងនោះភ្ញៀវជាតិ ២លាន ៦ពាន់ ១១៧នាក់ និងភ្ញៀវបរទេស ១ម៉ឺន ៦ពាន់ ៨០៣នាក់។
គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
– រាជធានីភ្នំពេញ ៤៥ម៉ឹន ៥ពាន់ ៨៣២នាក់
– ខេត្តព្រះសីហនុ ៣៣ម៉ឹន ៨ពាន់ ៥៥២នាក់
– ខេត្តសៀមរាប ៣៣ម៉ឺន ៧ពាន់ ៧៦៩នាក់
– ខេត្តកំពត ៣៣ម៉ឺន ៦៥៩នាក់
– ខេត្តបាត់ដំបង ១៥ម៉ឺន ៨ពាន់ ១១០នាក់
– ខេត្តកែប ៨ម៉ឺន ៨ពាន់ ៣៥៦នាក់
– ខេត្តត្បូងឃ្មុំ ៨ម៉ឺន ៤ពាន់ ៦៨៣នាក់
– ខេត្តកំពង់ចាម ៧ម៉ឺន ៦ពាន់ ៩០១នាក់ ។
តួលេខសរុបភ្ញៀវទេសចរទាំង ២លាន ២ម៉ឺន ២ពាន់៩២០នាក់ នៃការកំសាន្តនៃការប្រារព្ធពិធីឆ្លងឆ្នាំ២០២៣នេះ មានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។
ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង ៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។ គោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល ៕