អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

រាជរដ្ឋាភិបាលកម្ពុជា សម្រេចង្កើតក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ថ្មីចេញពីស្រុកស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត បំបែកស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺទៅជាក្រុង១ និងស្រុក១ ផ្សេងគ្នា ។ យោងតាមព្រះរាជក្រឹត របស់រាជរដ្ឋាភិបាល ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ល្ងាចថ្ងៃម្សិលមិញ ក្រុង និងស្រុក ដែលបង្កើតបំបែកចេញពីស្រុកឧដុង្គ គឺរួមមានក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។

អនុក្រឹត្យដដែល  របស់រាជរដ្ឋាភិបាល បានឲ្យដឹងទៀតថា  ក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺដែលទើបនឹងបង្កើតនោះ នឹងមានសង្កាត់ចំនួន ៥ គឺរួមាន សង្កាត់វាំងចាស់, សង្កាត់វាលពង់, សង្កាត់ត្រាចទង, សង្កាត់ព្រះសែ និងសង្កាត់ក្សេមក្សាន្ដ ។ ចំពោះទីតាំងរដ្ឋបាល នៃក្រុងឧដុង្គម៉ែជ័យ នឹងស្ថិតនៅក្នុងសង្កាត់វាលពង់ ។

ចំណែក ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ នោះផងដែរ មានឃុំចំនួន១០ គឺ ឃុំចាន់សែន, ឃុំជើងរាស់, ឃុំជំពូព្រឹក្ស, ឃុំក្រាំងចេក, ឃុំមានជ័យ, ឃុំព្រៃក្រសាំង, ឃុំយុទ្ធសាមគ្គី, ឃុំដំណាក់រាំង, ឃុំពាំងល្វា និងឃុំភ្នំតូច។ ទីតាំងរដ្ឋបាល ស្រុកសាមគ្គីមុនីជ័យ ត្រូវស្ថិតនៅក្នុងឃុំជើងរាស់៕

ទំព័រផ្សេងៗ