អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

សម្តេចតេជោថ្លែងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះស៊ីហនុ អាចឲ្យសម្រួលដល់សម្តេចធ្វើការងារនៅភ្នំពេញនៅពេលព្រឹក និងអាចកម្សាន្តនៅខេត្តព្រះសហនុក្នុងពេលល្ងាចបាន

ព្រះសីហនុ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៅល្ងាចមិញនេះ បានបង្ហាញរូបភាពបញ្ជាក់ពីសកម្មភាពលំហែកាយនៅខេត្តព្រះសីហនុ របស់សម្តេចជាច្រើនសន្លឹក បន្ទាប់ពីបំពេញការងារពីព្រឹកនៅរាជធានីភ្នំពេញរួចរាល់ ។ ការបង្ហាញរូបភាពនេះ បានធ្វើឡើងតាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅល្ងាចថ្ងៃទី២១ ធ្នូ ២០២២នេះ ។ សម្តេចបានសរសេរនៅហ្វេសប៊ុកផ្ទាល់ខ្លួនសម្តេចថា «ព្រឹកប្រជុំ និងធ្វើការងារនៅភ្នំពេញ បាយថ្ងៃត្រង់ហើយ ពេលរសៀលធ្វើដំ ណើរតាមផ្លូវល្បឿនលឿនមកមុជទឹកសមុទ្រនៅក្រុងព្រះសីហនុ ដើម្បីស្អែកនេះចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែទៀត»។

កម្ពុជាតាំងពីបើកឲ្យដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងបំផុតនៅកម្ពុជានោះមក ការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ត្រូវចំណាយពេលវេលា ត្រឹមតែ ២ ទៅ៣ម៉ោងប៉ុណ្ណោះ កាត់បន្ថយពេលវេលានៃការធ្វើដំណើរបានយ៉ាច្រើន បើប្រៀបធៀបនឹងផ្លូវធម្មតា ។ ការធ្វើដំណើរតាមផ្លូវធម្មតាមក្នុងទិសដៅពីរាជធានីភ្នំពេញទៅខេត្តព្រះស៊ីហនុកន្លងមក គឺត្រូវចំណាយពេលយ៉ាងហោចពី៥ ទៅ ៦ម៉ោង ដែលមិនអាចសម្រួលដល់ការធ្វើកិច្ចការពីរឬច្រើន ក្នុងពេលតែមួយថ្ងៃបានឡើយ ប្រសិនមានករណីចាំបាច់នោះ៕

ទំព័រផ្សេងៗ