រាជរដ្ឋាភិបាលកម្ពុជា សម្រេចង្កើតក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ថ្មីចេញពីស្រុកស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត បំបែកស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺទៅជាក្រុង១ និងស្រុក១ ផ្សេងគ្នា ។ យោងតាមព្រះរាជក្រឹត របស់រាជរដ្ឋាភិបាល ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ល្ងាចថ្ងៃម្សិលមិញ ក្រុង និងស្រុក ដែលបង្កើតបំបែកចេញពីស្រុកឧដុង្គ គឺរួមមានក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។ អនុក្រឹត្យដដែល  របស់រាជរដ្ឋាភិបាល បានឲ្យដឹងទៀតថា  ក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺដែលទើបនឹងបង្កើតនោះ នឹងមានសង្កាត់ចំនួន ៥ គឺរួមាន សង្កាត់វាំងចាស់, សង្កាត់វាលពង់, សង្កាត់ត្រាចទង, សង្កាត់ព្រះសែ និងសង្កាត់ក្សេមក្សាន្ដ ។ ចំពោះទីតាំងរដ្ឋបាល នៃក្រុងឧដុង្គម៉ែជ័យ នឹងស្ថិតនៅក្នុងសង្កាត់វាលពង់ ។ ចំណែក ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ នោះផងដែរ មានឃុំចំនួន១០ គឺ ឃុំចាន់សែន, ឃុំជើងរាស់, ឃុំជំពូព្រឹក្ស, ឃុំក្រាំងចេក, ឃុំមានជ័យ, ឃុំព្រៃក្រសាំង, ឃុំយុទ្ធសាមគ្គី, ឃុំដំណាក់រាំង, ឃុំពាំងល្វា និងឃុំភ្នំតូច។ ទីតាំងរដ្ឋបាល ស្រុកសាមគ្គីមុនីជ័យ […]