សម្តេចតេជោថ្លែងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះស៊ីហនុ អាចឲ្យសម្រួលដល់សម្តេចធ្វើការងារនៅភ្នំពេញនៅពេលព្រឹក និងអាចកម្សាន្តនៅខេត្តព្រះសហនុក្នុងពេលល្ងាចបាន

ព្រះសីហនុ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៅល្ងាចមិញនេះ បានបង្ហាញរូបភាពបញ្ជាក់ពីសកម្មភាពលំហែកាយនៅខេត្តព្រះសីហនុ របស់សម្តេចជាច្រើនសន្លឹក បន្ទាប់ពីបំពេញការងារពីព្រឹកនៅរាជធានីភ្នំពេញរួចរាល់ ។ ការបង្ហាញរូបភាពនេះ បានធ្វើឡើងតាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅល្ងាចថ្ងៃទី២១ ធ្នូ ២០២២នេះ ។ សម្តេចបានសរសេរនៅហ្វេសប៊ុកផ្ទាល់ខ្លួនសម្តេចថា «ព្រឹកប្រជុំ និងធ្វើការងារនៅភ្នំពេញ បាយថ្ងៃត្រង់ហើយ ពេលរសៀលធ្វើដំ ណើរតាមផ្លូវល្បឿនលឿនមកមុជទឹកសមុទ្រនៅក្រុងព្រះសីហនុ ដើម្បីស្អែកនេះចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែទៀត»។ កម្ពុជាតាំងពីបើកឲ្យដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងបំផុតនៅកម្ពុជានោះមក ការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ត្រូវចំណាយពេលវេលា ត្រឹមតែ ២ ទៅ៣ម៉ោងប៉ុណ្ណោះ កាត់បន្ថយពេលវេលានៃការធ្វើដំណើរបានយ៉ាច្រើន បើប្រៀបធៀបនឹងផ្លូវធម្មតា ។ ការធ្វើដំណើរតាមផ្លូវធម្មតាមក្នុងទិសដៅពីរាជធានីភ្នំពេញទៅខេត្តព្រះស៊ីហនុកន្លងមក គឺត្រូវចំណាយពេលយ៉ាងហោចពី៥ ទៅ ៦ម៉ោង ដែលមិនអាចសម្រួលដល់ការធ្វើកិច្ចការពីរឬច្រើន ក្នុងពេលតែមួយថ្ងៃបានឡើយ ប្រសិនមានករណីចាំបាច់នោះ៕

ក្រសួងវប្បធម៌កម្ពុជា ចាប់ផ្តើមបើកប្រតិបត្តិការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ហើយ ជុំវិញករណីវាយកុដិបុរាណនៅវត្តឧណ្ណាលោម

ភ្នំពេញ ៖ ការវាយកុដិបុរាណ ចំនួន៣កន្លែងក្នុងវត្តឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំង ស្រុង ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ផ្តើមបើកប្រតិបត្តិការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ហើយ ។ សកម្មភាពនៃវាយកម្ទេចកុដិបុរាណ៣កន្លែង ដែលអាយុជិត ១០០ឆ្នាំទៅហើយ នៅវត្តឧណ្ណាលោម ក្រោមហេតុផលដើម្បីយកទីតាំងកសាងព្រះចេ​តិយ បានរងការរិះគន់យ៉ាងខ្លាំងពីបណ្តាញសង្គម ដែលនាំឲ្យក្រសួងវប្បធម៌ បានចេញលិខិតបញ្ឈប់ជាបន្ទាន់កាលពីថ្ងៃទី១២ ធ្នូ ២០២២ កន្លងទៅ ប៉ុន្តែបានយឺតពេលទៅហើយ ។ យោងតាមសេចក្តីជូនដំណឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដែលចេញផ្សាយនៅថ្ងៃទី២១ ធ្នូ ២០ ២២នេះ បានឲ្យដឹងថា ក្នុងករណីវាយកុដិនេះ « ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជិតស្និតជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ » ។ ក្រសួងវប្បធម៌ បានឲ្យដឹងទៀតថា ក្នុងកំលុងពេលនៃការដោះស្រាយនេះ ក្រសួងមិនអនុញ្ញាតឲ្យមានការសាងសង់សំណង់អ្វីថ្មីឡើយ រហូតដល់នីតិវិធីនានាដែលមានជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។ សូមជំរាបថា កុដិបុរាណចំនួន ៣ គឺកុដ្ឋ លេខ៤៣, លេខ៤៤ និងលេខ៤៥ ក្នុងវត្តឧណ្ណាលោម ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ កន្លងមកត្រូវបានក្រសួងបានចាត់ទុកជាសម្បត្តិបេតិក […]