អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ក្រសួងវប្បធម៌កម្ពុជា ចាប់ផ្តើមបើកប្រតិបត្តិការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ហើយ ជុំវិញករណីវាយកុដិបុរាណនៅវត្តឧណ្ណាលោម

ភ្នំពេញ ៖ ការវាយកុដិបុរាណ ចំនួន៣កន្លែងក្នុងវត្តឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំង ស្រុង ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ផ្តើមបើកប្រតិបត្តិការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ហើយ ។ សកម្មភាពនៃវាយកម្ទេចកុដិបុរាណ៣កន្លែង ដែលអាយុជិត ១០០ឆ្នាំទៅហើយ នៅវត្តឧណ្ណាលោម ក្រោមហេតុផលដើម្បីយកទីតាំងកសាងព្រះចេ​តិយ បានរងការរិះគន់យ៉ាងខ្លាំងពីបណ្តាញសង្គម ដែលនាំឲ្យក្រសួងវប្បធម៌ បានចេញលិខិតបញ្ឈប់ជាបន្ទាន់កាលពីថ្ងៃទី១២ ធ្នូ ២០២២ កន្លងទៅ ប៉ុន្តែបានយឺតពេលទៅហើយ ។ យោងតាមសេចក្តីជូនដំណឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដែលចេញផ្សាយនៅថ្ងៃទី២១ ធ្នូ ២០ ២២នេះ បានឲ្យដឹងថា ក្នុងករណីវាយកុដិនេះ « ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជិតស្និតជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ » ។ ក្រសួងវប្បធម៌ បានឲ្យដឹងទៀតថា ក្នុងកំលុងពេលនៃការដោះស្រាយនេះ ក្រសួងមិនអនុញ្ញាតឲ្យមានការសាងសង់សំណង់អ្វីថ្មីឡើយ រហូតដល់នីតិវិធីនានាដែលមានជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។

សូមជំរាបថា កុដិបុរាណចំនួន ៣ គឺកុដ្ឋ លេខ៤៣, លេខ៤៤ និងលេខ៤៥ ក្នុងវត្តឧណ្ណាលោម ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ កន្លងមកត្រូវបានក្រសួងបានចាត់ទុកជាសម្បត្តិបេតិក ភណ្ឌជាតិ និងបានចុះបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី ភ្នំពេញ កាលពីឆ្នាំ២០១៧ ។ សកម្មភាពនៃការវាយកម្ទេច និងរុះរើកុដិចាស់ទាំងនោះ ដោយពុំបានសិក្សាពិគ្រោះនិងការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិ បាលដែលជាឯកសារគតិយុត្តិជាធរមាន»។ បើតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌បានថ្លែងថា « រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានាត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាក្រសួងជំនាញ ៕

ទំព័រផ្សេងៗ