មណ្ឌលព្រះកម្មដ្ឋាន « ព្រះករុណា ព្រះមហាក្សត្រ សីហមុនី » ដ៏ធំមួយកន្លែងនៅខេត្តសៀមរាប បានដាក់ឲ្យដំណើរការហើយ

សៀមរាប ៖ មណ្ឌលព្រះកម្មដ្ឋាន « ព្រះករុណា ព្រះមហាក្សត្រ សីហមុនី » ដ៏ធំមួយនៅខេត្តសៀមរាប បានដាក់ឲ្យដំណើរការប្រើប្រាស់ហើយ ក្រោមការស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ។ មណ្ឌលព្រះកម្មដ្ឋាន«ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» ស្ថិតនៅលើផ្ទៃដីទំហំជាង ៤,០០០ម៉ែត្រការ៉េ ដែលមានចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីប្រាសាទអង្គរតូច ឬប្រហែល ៣គីឡូម៉ែត្រ ពីប្រាសាទអង្គរធំ ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប។ មណ្ឌលព្រះកម្មដ្ឋាននេះ បានផ្តួចផ្តើមកសាងឡើងដោយ សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី  ដែលបានចាប់ផ្តើមកសាងដំបូង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។  ព្រះរាជពិធីបុណ្យសម្ពោធមណ្ឌលព្រះកម្មដ្ឋាន« ព្រះករុណា ព្រះមហាក្សត្រ សីហមុនី» នេះ ត្រូវបានគេរៀបចំធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត […]

ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាលចេញពីល្អាងភ្នំសំពៅ ដែលអ្នកស្រុកបាត់ដំបងហៅថា កងទ័ពប្រជៀវដ៍ក្លាហាន

បាត់ដំបង ៖ ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះចេញពីល្អាងភ្នំសំពៅ ដែលអ្នកស្រុកនៅទីនោះ តែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ។ មូលហេតុដែលនាំអោយអ្នកស្រុក ហ្វូងប្រជៀវទាំងនោះដូចច្នេះ ពីព្រោះការហោះហើររបស់ពួកវា ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស ។ ហ្វូងប្រជៀវទាំងនោះ ត្រូវបានគេអោយដឹងថា ជារៀងរាល់ថ្ងៃ នៅមុនពេលសូរិយារៀបអស្តង្គត់ គឺនៅចន្លោះម៉ោង ៥ និង ៣០នាទី ដល់ម៉ោង ៦ និង១៥នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែលហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ពីគ្រប់ទិសទីមកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។ ទស្សនីយភាពដ៏អស្ចារ្យនេះ បានបង្កប់នូវមន្តស្នេហ៍ដ៏អាថ៌កំបាំងដែលអ្នកបានទៅលេងកំសាន្តហើយ នៅតែមានអារម្មណ៍អាលោះអាល័យនិងមិនចង់ត្រលប់មកវិញ។ បើ​តាមសេចក្តីរាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបានអោយដឹងថា ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់នាំគ្នាអង្គុយរង់ចាំទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង និងពួកគេទាំងនោះសុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៍អស្ចារ្យនេះ ។ បច្ចុប្បន្នហ្វូងសត្វប្រជៀវទាំងអស់នោះត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយអាជ្ញាធរមូលដ្ឋាន ។ បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ជាអ្នកទទួលខុសត្រូវយាមល្អាង សត្វប្រជៀវ និងជាអ្នកប្រមូលអាចន៍ប្រជៀវលក់ បានអោយដឹងថា ការអភិរក្សសត្វប្រជៀវ គឺមានការពិបាក ដោយសារតែមានជនឆ្លៀតឱកាសមកលួចបាញ់ តែមកទល់ពេលបច្ចុប្បន្ននេះ មានលក្ខណៈល្អជាងមុនហើយ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងពីសារប្រយោជន៍របស់វា […]

គុណប្រយោជន៍ជាច្រើននៃប្រេងដូងត្រជាក់សំរាប់សុខភាព និងសម្រស់ ដែលអ្នកមិនធ្លាប់បានដឹង

ប្រេងដូងត្រជាត់ គឺជាផលិតផលដែលត្រូវបានគេផលិតចេញពីខ្ទិះដូង ដោយប្រើវិធីចំរាញ់ដែលមិនចាំ បាច់ប្រើភ្លើងកំដៅ ដែលខុសប្លែកពីប្រេងដូងក្តៅ ដែលតម្រូវប្រើភ្លើងជាវិធីចំរាញ់យកប្រេង។ បើនិយាយពីប្រេងដូង មិនថាតែប្រេងដូងក្តៅ ឬប្រេងដូងត្រជាក់នោះទេ សុទ្ធតែមានគុណប្រយោ​ជន៍ ប៉ុន្តែគ្រាន់តែមានច្រើន និងតិចជាងគ្នាប៉ុណ្ណោះ ។ ចំពោះប្រេងដូងត្រជាត់ត្រូវបានក្រុមអ្នកជំនាញបានរកឃើញថា មានគុណប្រយោជន៍ច្រើនលើសលប់ លើសពីប្រេងដូងក្តៅថែមទៀត ដែលលោកអ្នកមិនដែលបានដឹងពីមុនមក ទាំងសំរាប់សុខភាពរាងកាយខាងក្នុង និងរូបសម្រស់ផ្នែកខាងក្រៅរបស់មនុស្ស ។ ខាងក្រោមនេះ គឺជាគុណប្រយោជន៍នៃការប្រើប្រាស់ប្រេងដូងត្រជាក់ និងរបៀបនៃការប្រើប្រាស់៖ + គុណប្រយោជន៍សំរាប់សុខភាព + គុណប្រយោជន៍សំរាប់សុខភាព   ការប្រើប្រាស់ប្រេងដូងត្រជាក់សំរាប់បំប៉នដល់សុខភាព នោះគឺការចាប់ចូលជារបបអារហាររបស់អ្នកជារៀងរាល់ថ្ងៃ ដោយអ្នកជំនាញបានអះអាងថា វាមិនមានគ្រោះថ្នាក់ រឺផលប៉ះពាល់ដល់សុខភាពអ្នកនោះទេ ។ ចំពោះអ្នកដែលចូលចិត្តក្លិនដូងរួចទៅហើយ អ្នកអាចទទួលទានប្រេងដូងសុទ្ធបានគ្រប់បរិមាណដែលអ្នកគួរញ៉ាំ គឺប្រហែល ៣ ស្លាបព្រាក្នុងមួយថ្ងៃឬ ១ ស្លាបព្រាក្នុង ១ ពេល ។ អ្នកក៏អាចលេប ១ ស្លាបព្រាក្នុងមួយថ្ងៃបានផងដែរ។ ដោយឡែកចំពោះអ្នកដែលមិនចូលចិត្តញ៉ាំប្រេងដូងត្រជាក់ ឬមិនចូលចិត្តក្លិនរបស់វា អ្នកគ្រាន់តែប្រើវាសម្រាប់ចម្អិនអាហារជំនួសឱ្យការប្រើប្រាស់ប្រេងធម្មតាក៏បាន ។ ទាំងនេះអ្នកនឹងអនុញ្ញាតឱ្យរាងកាយទទួលបានអត្ថប្រយោជន៍ពីប្រេងដូងដែលត្រជាក់ខ្លាំងបំផុត ៕