អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

រឿងព្រេង ដែលអ្នកខេត្តកំពង់ស្ពឺជឿថា ជាប្រវត្តិដែលនាំឲ្យកើតមានជាទឹកពុះពីធម្មជាតិ ស្ថិតនៅទីតាំងបុរាណស្ថានដ៏ចំឡែករបស់ជនជាតិដើមភាគតិចសួយ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ តំបន់រមណីយដ្ឋានដ៏ចម្លែកមួយ ដែលមានបាតុភូតទឹកពុះពីធម្មជាតិ ដែលអ្នកស្រុកហៅថា តេទឹកពុះ គឺជាតំបន់ ដែលមានចម្ងាយប្រមាណជាង៦០ គីឡូម៉ែត្រពីទីរួមខេត្ដកំពង់ស្ពឺ ។ តំបន់តេទឹកនេះ ក៏ជាទីតាំងដែលមានពលរដ្ឋជាជាតិដើមភាគតិចសួយ រស់នៅផងដែរ ។ សព្វថ្ងៃតំបន់នេះ កំពុងមានភាពទាក់​ទាញខ្លាំងពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តនៅបាតុភូតដ៏ចម្លែកពីធម្មជាតិនេះ ។ ភាពប្លែកដែលមានពីធម្មជាតិនេះ ក៏ត្រូវបានពលរដ្ឋនៅតំបន់ជឿថា មានជាប់ទាក់ទងនឹងរឿងព្រេងនិទានមួយ ដែលបានធ្វើអោយបន្សល់ជាតំបន់តេទឹកពុះនេះ និងទីតាំងឈ្មោះភូមិមួយចំនួននៅតំបន់នោះរហូតមកទល់សព្វថ្ងៃ។

បើតាមការរៀបរាប់របស់តំណាងជនជាតិដើមភាគតិចសួយ​ ភូមិកោដូនតី​ ឃុំត្រពាំងជោរ​ ស្រុកឱរ៉ាល់​ លោកស្រី​ ម៉ែន​ សាមីន​ បានដំណាលរឿងព្រេងនោះថា ៖ កាលពីដើមឡើយមានសេដ្ឋីមួយរូប មានមាសទំហំប៉ុន​ដូងទុំ គឺជាអ្នកមានប្រចាំតំបន់តេនេះ ។ សេដ្ឋីរូបនោះ មានកូន២នាក់ ជាកូនប្រុសម្នាក់ និងស្រីម្នាក់ ដែលកូនទាំង២នាក់នេះ ត្រូវ​បាន​​គាត់បំបែកចេញពីគ្នាតាំងពីតូចៗរហូតដល់ធំពេញវ័យ ។ ដោយខ្លាចវង្វេងរកកូនប្រុសដែលផ្ញើទុកនៅនឹងអ្នកភូមិ ដែលរស់នៅភូមិផ្សេងមួយទៀតនោះមិន​ឃើញ នៅពេលកូនធំឡើង គាត់ក៏បានពាក់កងមាសមួយ​នៅ​កជើង  ដែលបច្ចុប្បន្នភូមិនោះត្រូវបាន​ដាក់​ឈ្មោះថា “រលាក់កជើង”។ ក្រោយមកពេលកូនគាត់ធំឡើង គាត់មិនអនុញ្ញាតឱ្យកូនស្រីដែលគាត់ចិញ្ចឹមផ្ទាល់ដៃ ទៅយកគ្រួសារ​ផ្សេង​នោះ​ទេ បើទោះជាគេមកដណ្តឹងកូនក្រមុំក្តី។

គាត់ក៏គិតគ្នាជាមួយប្រពន្ធថា ចៀសវាងបែក​ទ្រព្យ​សម្បត្តិ ដោយការពុះមាសប៉ុនដូងទុំជាពីរចំណែក  គាត់ក៏សម្រេចរៀបការកូនរបស់ខ្លួនដែលបំបែកចេញកាលពីតូច ឱ្យ​យកគ្នាជាប្តីប្រពន្ធនឹងកូនស្រីដែលគាត់ចិញ្ចឹមដោយផ្ទាល់ដៃតែម្តង។ គិតគូររួចហើយ គាត់ក៏រៀបចំពិធីមង្គលការកូនរបស់គាត់ ដែលជាបងប្អូនបង្កើតនឹងគ្នា ដោយបាន​អញ្ជើញ​ហៅភ្ញៀវមកចូលរួមយ៉ាងច្រើនកុះករ លើកលែងតែយាយតីម្នាក់គត់ ដែលសេដ្ឋីមិនបានហៅ​ឱ្យ​ចូលរួមនោះឡើយ ។ មិនតែប៉ុណ្ណោះសេដ្ឋី ថែមទាំងបានយកក្រពើដែលយាយតីចិញ្ចឹមមកកាប់ធ្វើម្ហូបទុកទទួលភ្ញៀវ​ថែម​ទៀតផង ។ ពិធីមង្គលការនោះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១៥រោច ខែ​ពិសាខ ដែលចំថ្ងៃនេះផងដែរ បច្ចុប្បន្នបានក្លាយជាប្រពៃណី​បុណ្យឡើង​សំណំ របស់ជនជាតិដើមភាគតិចសួយ។

បើនិយាយពីយាយតីវិញ ក្រោយពីដឹងថា សេដ្ឋីរៀបការកូនបង្កើតឱ្យយកគ្នាជាប្តីប្រពន្ធ គាត់មាន​ការ​បាម្ភជាខ្លាំង ហើយនៅថ្ងៃចូលរោងក៏មិនបានទៅក្បែរនោះដែរ ។ វេលាយប់ឡើងស្រាប់តែយាយតីយល់​សប្តិ​ឃើញយមទូតមកប្រាប់ថា ថ្ងៃស្អែកហាមដាចខាតមិនឱ្យចូលទៅក្បែរកន្លែងគេការកូនឡើយ ។ ភ្ញាក់ពី​យល់សប្តិ យាយតីភ័យណាស់ នៅតែក្នុងផ្ទះតែម្នាក់ឯងមិនចេញទៅណាឡើយ ហើយបានបួងសួងថា បើគាត់មានជីវិតរស់ គាត់នឹងកោរសក់ថ្វាយដល់ព្រះធរណី នៅភូមិដែលយាយតីរស់នៅនោះ ។ មានរឿងកើតឡើងដូច្នេះហើយ ​ទើបនៅតំបន់នោះ មាន​ភូមិដែលមាន​ឈ្មោះថា ភូមិកោដូនតី​រហូត​មក​ទល់សព្វថ្ងៃនេះ។

បើនិយាយពីផ្ទះសេដ្ឋីវិញ មនុស្សមកចូលរួមយ៉ាងច្រើនកុះករ ពេលពិធីសែនព្រេនបានចាប់​ផ្តើម​ឡើង ស្រាប់តែកើតមានបាតុភូតចម្លែក ដោយក្នុងបរិវេណផ្ទះសេដ្ឋី ត្រូវព្រះធរណីស្រូបយកមនុស្ស​ទាំងអស់ចូលទៅក្នុងដីគ្មានសល់ ។ ដោយឃើញទិដ្ឋភាពបែបនោះ យាយតី​ភ័យក៏បានរត់គេចពីកន្លែងនោះ ទៅដល់ដីទួលមួយកន្លែង ហើយបច្ចុប្បន្ន​ដីទួលនោះ បានក្លាយជាតំបន់ដី​ព្រៃ​អារក្សភ្នំតេ ។ គាត់ក៏បានកោរសក់នៅទីនោះ តាមអ្វីដែលគាត់បានបន់ស្រន់ថ្វាយដល់ព្រះធរណី ហើយក៏​រស់នៅទីនោះរហូតមានគ្រួសារ និងកូនប្រុសមួយ។

ក្រោយពីកូនប្រុសកើត ប្តីរបស់គាត់ក៏ទៅបួសជា​តាបស​នៅលើភ្នំខ្ជោល(ឱរ៉ាល់) ដោយឡែកកូនរបស់គាត់ដែលកើតមកនោះ គាត់បានដាក់ឈ្មោះថា ត្រសក់ផ្អែម។ ចំណែកកន្លែង​ទឹកពុះឯណេះវិញ ក្រោយពីព្រះធរណីស្រូបយកអ្នកដែលមកចូលរួមពិធីការកូនសេដ្ឋី ជនជាតិសួយ​អស់​ហើយ កន្លែងនោះក៏ស្រាប់តែក្លាយជាមានទឹកហូរចេញពីក្នុងដី ហើយមានកំដៅក្តៅរហូតដល់បច្ចុប្បន្ន ៕

ប្រភព ៖ ក្រសួងបរិស្ថាន

ទំព័រផ្សេងៗ