អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ស្តូប ឈ្នះ ឈ្នះ ក្នុងខេត្តកោះកុង សាងសង់សម្រេចបានលទ្ធផល ៨៥% ហើយ

កោះកុង ៖ ការសាងសង់ស្តូបឈ្នះ ឈ្នះ ក្នុងខេត្តកោះកុង សម្រេចបានលទ្ធផល ៨៥%នៃផែនការហើយ គិតរហូតមកទល់ពេលនេះ ។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ បានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២២ នេះថា ស្តូបឈ្នះ ឈ្នះ ក្នុងខេត្តកោះកុងនេះ  គ្រោងនឹងបញ្ចប់ការសាងសង់តួស្តូបឈ្នះ ឈ្នះ នៅបំណាច់ខែមេសា ឆ្នាំ២០២៣ ខាងមុខ ។

ស្តូបឈ្នះ ឈ្នះ ក្នុងខេត្តកោះកុងនេះ សាងសង់ឡើងក្នុងគោលបំណង ដើម្បីរំលឹកគុណដល់វីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដី ការពារមាតុភូមិប្រទេសជាតិ  ក្នុងសម័យភ្លើងសង្រ្គាម។ ស្តូប ឈ្នះ ឈ្នះ នៃខេត្តកោះកុងនេះផងទៀត មានទីតាំងស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨ ។ ស្តូបឈ្នះ ឈ្នះ បានសាងសង់ឡើងតាមគំរូប្លង់គោល មានឃឿន៤ជ្រុង សរុប៦៦ម៉ែត្រ កម្ពស់៤៣ម៉ែត្រ ។ ទីធ្លាបរិវេណ មានទំហំធំទូលាយ ក្នុងការចតរថយន្ត និងការទេសចរណ៍កំសាន្តរបស់ពលរដ្ឋ។

ស្តូបឈ្នះ ឈ្នះ ក្នុងខេត្តកោះកុងនោះ បានធ្វើពិធីបញ្ចុះបឋមសិលា សាងសង់ កាលពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០២០ ក្រោមការអញ្ជើញជាអធិបតីដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ បើតាមការឲ្យដឹងពីសម្តេចពិជ័យ ស្តូបវិមាននយោបាយឈ្នះ ឈ្នះនេះ សាងសង់ឡើង ក្រោមការឧបត្ថម្ភពីសប្បុរសជននានា៕

ទំព័រផ្សេងៗ