ស្តូប ឈ្នះ ឈ្នះ ក្នុងខេត្តកោះកុង សាងសង់សម្រេចបានលទ្ធផល ៨៥% ហើយ
កោះកុង ៖ ការសាងសង់ស្តូបឈ្នះ ឈ្នះ ក្នុងខេត្តកោះកុង សម្រេចបានលទ្ធផល ៨៥%នៃផែនការហើយ គិតរហូតមកទល់ពេលនេះ ។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២២ នេះថា ស្តូបឈ្នះ ឈ្នះ ក្នុងខេត្តកោះកុងនេះ គ្រោងនឹងបញ្ចប់ការសាងសង់តួស្តូបឈ្នះ ឈ្នះ នៅបំណាច់ខែមេសា ឆ្នាំ២០២៣ ខាងមុខ ។ ស្តូបឈ្នះ ឈ្នះ ក្នុងខេត្តកោះកុងនេះ សាងសង់ឡើងក្នុងគោលបំណង ដើម្បីរំលឹកគុណដល់វីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដី ការពារមាតុភូមិប្រទេសជាតិ ក្នុងសម័យភ្លើងសង្រ្គាម។ ស្តូប ឈ្នះ ឈ្នះ នៃខេត្តកោះកុងនេះផងទៀត មានទីតាំងស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨ ។ ស្តូបឈ្នះ ឈ្នះ បានសាងសង់ឡើងតាមគំរូប្លង់គោល មានឃឿន៤ជ្រុង សរុប៦៦ម៉ែត្រ កម្ពស់៤៣ម៉ែត្រ ។ ទីធ្លាបរិវេណ […]
រឿងព្រេង ដែលអ្នកខេត្តកំពង់ស្ពឺជឿថា ជាប្រវត្តិដែលនាំឲ្យកើតមានជាទឹកពុះពីធម្មជាតិ ស្ថិតនៅទីតាំងបុរាណស្ថានដ៏ចំឡែករបស់ជនជាតិដើមភាគតិចសួយ នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ តំបន់រមណីយដ្ឋានដ៏ចម្លែកមួយ ដែលមានបាតុភូតទឹកពុះពីធម្មជាតិ ដែលអ្នកស្រុកហៅថា តេទឹកពុះ គឺជាតំបន់ ដែលមានចម្ងាយប្រមាណជាង៦០ គីឡូម៉ែត្រពីទីរួមខេត្ដកំពង់ស្ពឺ ។ តំបន់តេទឹកនេះ ក៏ជាទីតាំងដែលមានពលរដ្ឋជាជាតិដើមភាគតិចសួយ រស់នៅផងដែរ ។ សព្វថ្ងៃតំបន់នេះ កំពុងមានភាពទាក់ទាញខ្លាំងពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តនៅបាតុភូតដ៏ចម្លែកពីធម្មជាតិនេះ ។ ភាពប្លែកដែលមានពីធម្មជាតិនេះ ក៏ត្រូវបានពលរដ្ឋនៅតំបន់ជឿថា មានជាប់ទាក់ទងនឹងរឿងព្រេងនិទានមួយ ដែលបានធ្វើអោយបន្សល់ជាតំបន់តេទឹកពុះនេះ និងទីតាំងឈ្មោះភូមិមួយចំនួននៅតំបន់នោះរហូតមកទល់សព្វថ្ងៃ។ បើតាមការរៀបរាប់របស់តំណាងជនជាតិដើមភាគតិចសួយ ភូមិកោដូនតី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ លោកស្រី ម៉ែន សាមីន បានដំណាលរឿងព្រេងនោះថា ៖ កាលពីដើមឡើយមានសេដ្ឋីមួយរូប មានមាសទំហំប៉ុនដូងទុំ គឺជាអ្នកមានប្រចាំតំបន់តេនេះ ។ សេដ្ឋីរូបនោះ មានកូន២នាក់ ជាកូនប្រុសម្នាក់ និងស្រីម្នាក់ ដែលកូនទាំង២នាក់នេះ ត្រូវបានគាត់បំបែកចេញពីគ្នាតាំងពីតូចៗរហូតដល់ធំពេញវ័យ ។ ដោយខ្លាចវង្វេងរកកូនប្រុសដែលផ្ញើទុកនៅនឹងអ្នកភូមិ ដែលរស់នៅភូមិផ្សេងមួយទៀតនោះមិនឃើញ នៅពេលកូនធំឡើង គាត់ក៏បានពាក់កងមាសមួយនៅកជើង ដែលបច្ចុប្បន្នភូមិនោះត្រូវបានដាក់ឈ្មោះថា “រលាក់កជើង”។ ក្រោយមកពេលកូនគាត់ធំឡើង គាត់មិនអនុញ្ញាតឱ្យកូនស្រីដែលគាត់ចិញ្ចឹមផ្ទាល់ដៃ ទៅយកគ្រួសារផ្សេងនោះទេ បើទោះជាគេមកដណ្តឹងកូនក្រមុំក្តី។ គាត់ក៏គិតគ្នាជាមួយប្រពន្ធថា […]