អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្តបាត់ដំបង ក្នុងឱកាសឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ខាងមុខនេះ

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្តបាត់ដំបង ក្នុងឱកាសឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ខាងមុខនេះ ។ គំរោងនៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយ ស្ដីពីការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្តបាត់ដំបង ដែលបានអញ្ជើញដឹកនាំប្រជុំដោយអភិបាលខេត្តបាត់ដំបង លោក សុខ លូ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ ។ បើតាមលោកអភិបាលខេត្ត ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្តបាត់ដំបងនេះ រៀបចំធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ ដែលព្រឹត្តិការណ៍នេះនឹងធ្វើការរៀបចំនៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ។

សូមបញ្ជាក់ថា ក្រៅពីព្រឹត្តិការណ៍ពិព័រម្ហូបអាហារ នៅក្នុងការរៀបចំពិធីឆ្លងឆ្នាំ ២០២៣នេះផងទៀត រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំឱ្យមានការដាក់តាំងពិព័រណ៍ផលិតផល ការសម្តែង សិល្បៈរបាំប្រ​ពៃណី និងរបាំ ប្រជាប្រីយ នៃមន្ទីរវប្បធម៌ខេត្ត ការសម្តែងសៀក ការប្រគំតន្ត្រី ខ្នាតតូច-ធំ និងការអុជកាំ ជ្រួចឆ្លងឆ្នាំ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអបអរសាទរការឈានចូលឆ្នាំថ្មី ឆ្នាំសាកល នារាត្រីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ផងដែរ ។

 លោកអភិបាលខេត្ត សុខ លូ នៅក្នុងកិច្ចប្រជុំ បានថ្លែងបញ្ជាក់ពីគោលបំណងសំខាន់នៃការរៀបចំព្រឹ ត្តិការណ៍ពិព័រម្ហូបអាហារនោះ គឺដើម្បីធ្វើការបង្ហាញនូវមុខម្ហូបខ្មែរដែលជាមុខម្ហូបអ្នកខេត្តបាត់ដំបង ឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានស្គាល់ និងបានភ្លក់នូវមុខខ្មែរជាច្រើនទៀតដែលសុទ្ធសឹងតែជាអាហារដ៏ឈ្ងុយឆ្ងាញ់របស់អ្នកខេត្តបាត់ដំបង ក៏ដូចជាម្ហូបអាហារខ្មែរដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជា ។ គោលបំណងពិសេសមួយទៀត គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកំសាន្ដនៅខេត្តបាត់ដំបងឱ្យកាន់តែច្រើនកុះករផងដែរ ។

នៅក្នុងកិច្ចប្រជុំនាម្សិលមិញនេះផងទៀត លោកអភិបាលខេត្តបានជំរុញដល់ស្ថាប័នមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរវប្បធម៌ និងមន្ទីរទេសចរណ៍ ត្រូវតែនាំយកនូវមុខម្ហូបខ្មែរដែលបាត់បង់ និងកំពុងតែមានការពេញនិយមល្បីៗនៅក្នុងខេត្ត ត្រូវយកមកដាក់តាំងបង្ហាញ ។ ត្រូវបំផុសអ្នកដែលមានថ្វីដៃក្នុងការចម្អិនមុខម្ហូបទាំងនោះ ដោយធ្វើការលើកទឹកចិត្តឲ្យពួកគេបានចូលរួម ដើម្បីយកមកបង្ហាញឱ្យភ្ញៀវទេសចរណ៍បានឃើញ បានដឹង បានស្គាល់ និងអាចភ្លក់រសជាតិម្ហូបខ្មែរ របស់អ្នកខេត្តបាត់ដំបង តាមរយៈពិព័រណ៍ម្ហូបនេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុចអ៊ុ ភិនីស្សារ៉ា បានថ្លែងថា នៅកម្ពុជាគឺមានមុខម្ហូបប្លែកៗទៅតាមតំបន់នីមួយៗ ហើយភាពសម្បូរបែប និងភាពច្នៃប្រឌិត និងថ្វីដៃនៃការចម្អិនម្ហូបអាហារឲ្យមានឱរសជាតិឆ្ងាញ់ ក៏សបញ្ជាក់ពីភាពស៊ីវិល័យ និងជាតឹកតាងដែលឆ្លុះបញ្ចាំងបង្ហាញនូវអត្តសញ្ញា​ណ​​របស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់នីមួយៗក្នុងប្រទេសកម្ពុជាយើងផងដែរ៕

ទំព័រផ្សេងៗ