អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

៨វិធី ក្នុងតំហែទាំសុខភាពក្រលៀនឱ្យមា​នសុខភាពល្អ

ក្រលៀនគឺជាសរីរាង្គនៃរាងកាយមនុស្សដែលមានសារសំខាន់ណាស់ ព្រោះវាមានតួនាទីចម្រោះជាតិពុល និងទឹកលើសកម្រិតពីសរីរាង្គកាយរបស់មនុស្ស ។  ក្រលៀនរបស់យើងមានរាងដូចជាគ្រាប់សណ្តែកស្ថិតនៅបញ្រ្ចាសនឹងសាច់ដុំខ្នង ផ្នែកខាងលើនៃសរីរាង្គពោះ ។  

មានមនុស្សតិចណាស់ដែលយកចិត្តទុកដាក់ពីការថែរក្សាក្រលៀន និងយល់ដឹងអំពីគុណប្រយោជន៍ និងហានិភ័យគ្រោះថ្នាក់នៃការខូចក្រលៀន ។   ជាការចាំបាច់ណាស់ដែលយើងត្រូវតែយកចិត្តទុកដាក់ និងថែរក្សាវាឲ្យបានល្អ ។ 

ខាងក្រោមនេះគឺជាការបញ្ចៀសនូវទម្លាប់អាក្រក់ ៨យ៉ាងដែលភាគច្រើនមនុស្សតែងតែធ្វើជាប្រចាំ ហើយវាក៏កំពុងតែបំផ្លាញក្រលៀន និងតំរង់នោមរបស់អ្នកទាំងអស់គ្នាដោយមិនដឹងខ្លួនផងដែរ ៖

ទី១ ៖ ត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ៖ ដោយវិទ្យាសាស្រ្តបានកំណត់ថា ការទទួលទានទឹកបានគ្រប់គ្រាន់ AI សម្រាប់បុរសគឺប្រហែល ១៣កែវ គឺស្មើនឹង ៣លីត្រនៃភេសជ្ជៈដែលមានចំនួនសរុបក្នុងមួយថ្ងៃ ។  រីឯស្រ្តីវិញគឺប្រហែលជា ៩កែវ គឺស្មើនឹង ២.២លីត្រនៃភេសជ្ជៈដែលមានចំនួនសរុបក្នុងមួយថ្ងៃ ។  ប្រសិនបើយើងទទួលទានទឹកមិនគ្រប់គ្រាន់ទេ វានឹងធ្វើឲ្យក្រលៀនរបស់អ្នក មានហានិភ័យគ្រោះថ្នាក់ និងនាំឲ្យមានការប្រមូលផ្តុំជាតិពុលជាច្រើនក្នុងរាង្គកាយ ។  

ទី២ ៖ កុំពន្យាពេលបត់ជើងតូច ៖ ការបត់ជើងតូចបានទៀងពេលត្រឹមត្រូវគឺជាការថែរក្សាសុខភាពក្រលៀនយ៉ាងមានប្រសិទ្ធិភាព ។  នៅពេលដែលយើងទុកទឹកនោមយូរ ដោយមិនបញ្ចេញវាមកខាងក្រៅទេនោះ វានឹងបង្កើតបញ្ហាជាច្រើនដូចជា បង្កើនចំនួនសម្ពាធទឹកនោមក្នុងក្រលៀននាំឲ្យមានគ្រោះថ្នាក់ដល់ក្រលៀន និងខូចតំរងនោម ។  

ទី៣ ៖ កុំបរិភោគអំបិលច្រើនលើសពី ៥ក្រាម ៖ អំបិលមានផ្ទុកនូវសារធាតុសូដ្យូមច្រើន ហើយភាគច្រើននៃកម្រិតសូដ្យូមដែលយើងទទួលទានត្រូវបានបញ្ចេញមកក្រៅដែលបង្កជាគ្រោះថ្នាក់ដល់ក្រលៀននៅពេលដែលប្រើប្រាស់អំបិលលើសកម្រិត ។  

ទី៤ ៖ មិនត្រូវប្រើប្រាស់ជាតិអាល់កុលច្រើន ៖ ជាតិអាល់កុលជាជាតិប៉ះពាល់ខ្លាំងដល់ក្រលៀន និងថ្លើមដោយការប្រើប្រាស់ជាតិអាល់កុលក្នុងកម្រិតខ្ពស់ បង្កឲ្យកើតមានអាស៊ីតអ៊ុយរិចក្នុងកោសិការញៀប្រូនក្រលៀន ។  

ទី៥ ៖ កាត់បន្ថយការបរិភោគអាហារមានជាតិប្រូតិអ៊ីនខ្ពស់ ៖ ការបរិភោគអាហារសម្បូរជាតិប្រូតិអ៊ីនច្រើនដែលមាននៅក្នុងត្រី សាច់ ទឹកដោះគោ ប្រូម៉ាតជាដើម គឺធ្វើឲ្យរាង្គការមានសុខភាពមាំមួនល្អ ប៉ុន្តែសូមកុំបរិភោគលើសកម្រិត ។ ជាតិប្រូតេអ៊ីនច្រើន បង្កការផ្ទុកប្រតិកម្មគីមីរំលាយអាហារ ហើយអាចបំផ្លាញក្រលៀនក្នុងរយៈពេលយូរបាន ។ 

ទី៦ ៖ មិនត្រូវប្រើប្រាស់ជាតិកាហ្វេអ៊ីនលើសកម្រិត ៖ សារធាតុកាហ្វេអ៊ីនមានផ្ទុកច្រើននៅក្នុងសូកូឡា កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង ដែលអាចបង្កឲ្យមានការលើសសម្ពាធឈាម និងក៏ជាហេតុដែលនាំឲ្យមានភាពគ្រោះថ្នាក់ផងដែរ ។  

ទី៧ ៖ មិនត្រូវជក់បារី ៖ ការជក់បារីបង្កើនការលើសសម្ពាធឈាម និងបេះដូង លើសពីនេះទៅទៀតគឺបន្ថយនូវលំហូរនៃឈាម និងធ្វើឲ្យសរសៃឈាមរួមតូចនៅក្នុងក្រលៀន ។  វាបង្កឲ្យខូចតួនាទីរបស់ក្រលៀនយ៉ាងឆាប់រហ័ស ហើយអាចនឹងកើតមានជម្ងឺផ្សេងៗជាច្រើន ។  

ទី៨ ៖ ការទទួលទានថ្នាំបំបាត់ការឈឺចាប់ ដែលនាំឲ្យមានបញ្ហាដល់ក្រលៀន៖ការទទួលទានថ្នាំបំបាត់ការឈឺចាប់សម្រាប់ការឈឺចាប់តិចតួច វាមិនល្អឡើយសម្រាប់ក្រលៀន ។  អ្នកជំនាញវិជ្ជសាស្រ្តបានព្រមានថា ការទទួលទានថ្នាំគ្រាប់បំបាត់ការឈឺចាប់ជាប្រចាំ នឹងធ្វើឲ្យចុះឈាម និងធ្វើឲ្យតួនាទីរបស់ក្រលៀនចុះខ្សោយ ។  ដូចនេះប្រសិនបើមិនចាំបាច់ សូមកុំប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ឡើយ ។  

ប្រសិនបើអ្នកអាចបញ្ចៀសបាននូវទម្លាប់អាក្រក់ទាំង ៨ខាងលើជាប្រចាំថ្ងៃរបស់អ្នកដែលអ្នកតែងតែអនុវត្តជាប្រចាំ នោះអ្នកទទួលបាននូវសុខភាពក្រលៀនល្អ ហើយសុខភាពរាង្គកាយរបស់អ្នកក៏ល្អទៅតាមនឹងដែរ ៕  

ព្រភពរូបភាព : Google Inc,.

ទំព័រផ្សេងៗ