ខេត្តកំពង់ឆ្នាំងនឹងរៀបចំពិធីបុណ្យរំដូវរំហើយជាមួយនឹងទស្សនីយភាពបែបខ្មែរ និងមានភាពទាក់ទាញជាទីបំផុត

ខេត្តកំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំងនឹងមានការរៀបចំកម្មវិធីពិសេស ពិធីបុណ្យរដូវរំហើយ ឆ្នាំ 2022នៅទឹកដីស្រុកកំពង់លែង ក្នុងបរិបទទទួលស្វាគមន៍ពុកម៉ែ បងប្អូនជនរួមជាតិខ្មែរមកពីទីជិតឆ្ងាយទាំងអស់ទាំងអស់ក្នុងការទទួលយកនូវបទពិសោធន៍នៃការកម្សាន្តបុណ្យមួយដែលបន្សល់ទុកពីដូនតាខ្មែរយើងពីបុរាណមក ។  នៅក្នុងកម្មវិធីបុណ្យរដូវរំហើយនេះមានការលេងល្បែងកម្សាន្ត តាំងពីថ្ងៃរះរហូតដល់ថ្ងៃលិចជាមួយនឹងកម្មវិធីជាច្រើនរួមមានការដង្ហែរក្បួនភោគផលដ៏ធំ ការដាល់អំបុក ការបង្ហោះខ្លែង ទស្សនីយភាពសម្តែងសិល្បៈប្រពៃណីខ្មែរ ការប្រគុំតន្រ្តី ការបង្ហោះគោមចំនួន 2023 ការបាញ់កាំជ្រួច និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀត ។ ព្រឹត្តិការណ៍ពិធីបុណ្យរំដូវរំហើយឆ្នាំ 2022នឹងមានការឆ្លុះបញ្ចាំងអំពីការថែរក្សាមរតកប្រពៃណីតាំងពីបុរាណកាលមក គឺការប្រមូលកសិផល ដំណាំស្រូវ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយ ថែរក្សា និងអភិរក្សនូវប្រពៃណីទំនៀមទម្លាប់ពីបុរាណកាលជាយូរលង់ណាស់មកហើយ ក៏ដូចជាការបង្កលក្ខណៈសប្បាយរីករាយក្នុងពេលដែលប្រជាពលរដ្ឋកំពុងប្រមូលផលស្រូវ ។  សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិធីបុណ្យរំដូវរំហើយនេះនឹងរៀបចំឡើងនាថ្ងៃទី 17 និង18 ខែធ្នូ ឆ្នាំ2022 នៅភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងដោយមានការរៀបចំ និងឧបត្ថម្ភដោយមូលនិធី ING FOUNDATION និងសហការដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងផងដែរ ។  ប្រភព ៖ ហ្វេសប៊ុកផេកបុណ្យរដូវរំហើយ

ផ្សារទំនើបបោះដុំ Makro សាខាទី៣ បានសម្ភោធដាក់ឲ្យដំណើរការហើយ នៅព្រឹកមិញនេះ

ភ្នំពេញ ៖ ផ្សារទំនើប Makro ជ្រោយចង្វារ សាខាទី៣ ត្រូវបានដាក់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី១៤ ធ្នូ ២០២២ នេះ ។ ផ្សារទំនើបម៉ាក្រូ សាខាទី៣នេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A, ភូមិបាក់ខែងលើ, សង្កាត់បាក់ខែង, ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ពីធីសម្ភោធផ្សារ Makro ជ្រោយចង្វារ សាខាទី៣ ដែលធ្វើឡើងនៅព្រឹកមិញនេះ បានអញ្ជើញចូលរួមជាអធិបតីដោយ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ ផ្សារទំនើប Makro គឺជាមជ្ឈ​មណ្ឌលចែកចាយផលិតផលទំនិញបោះដុំ និងរាយ ដំបូងគេបំផុតនៅកម្ពុជា ។ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងពិធីសម្ភោធផ្សារទំនើបថ្មីមួយទៀត នាព្រឹកមិញ នេះ បានថ្លែងថា «ការចូលរួមចំណែករបស់វិស័យឯកជន ជាកត្តាមួយយ៉ាងសំខាន់សម្រាប់ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ ជាក់ស្តែងនៅសាខាទាំងបីរបស់ក្រុមហ៊ុនម៉ាក្រូបុគ្គលិក ៩៨% ជាជនជាតិខ្មែរ ហើយមុខទំនិញដែលដាក់លក់នៅក្នុងផ្សារនេះជាង […]

ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្តបាត់ដំបង ក្នុងឱកាសឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ខាងមុខនេះ

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្តបាត់ដំបង ក្នុងឱកាសឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ខាងមុខនេះ ។ គំរោងនៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយ ស្ដីពីការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្តបាត់ដំបង ដែលបានអញ្ជើញដឹកនាំប្រជុំដោយអភិបាលខេត្តបាត់ដំបង លោក សុខ លូ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ ។ បើតាមលោកអភិបាលខេត្ត ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្តបាត់ដំបងនេះ រៀបចំធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ ដែលព្រឹត្តិការណ៍នេះនឹងធ្វើការរៀបចំនៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ។ សូមបញ្ជាក់ថា ក្រៅពីព្រឹត្តិការណ៍ពិព័រម្ហូបអាហារ នៅក្នុងការរៀបចំពិធីឆ្លងឆ្នាំ ២០២៣នេះផងទៀត រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំឱ្យមានការដាក់តាំងពិព័រណ៍ផលិតផល ការសម្តែង សិល្បៈរបាំប្រ​ពៃណី និងរបាំ ប្រជាប្រីយ នៃមន្ទីរវប្បធម៌ខេត្ត ការសម្តែងសៀក ការប្រគំតន្ត្រី ខ្នាតតូច-ធំ និងការអុជកាំ ជ្រួចឆ្លងឆ្នាំ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអបអរសាទរការឈានចូលឆ្នាំថ្មី ឆ្នាំសាកល នារាត្រីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ផងដែរ ។  លោកអភិបាលខេត្ត សុខ លូ […]

៨វិធី ក្នុងតំហែទាំសុខភាពក្រលៀនឱ្យមា​នសុខភាពល្អ

ក្រលៀនគឺជាសរីរាង្គនៃរាងកាយមនុស្សដែលមានសារសំខាន់ណាស់ ព្រោះវាមានតួនាទីចម្រោះជាតិពុល និងទឹកលើសកម្រិតពីសរីរាង្គកាយរបស់មនុស្ស ។  ក្រលៀនរបស់យើងមានរាងដូចជាគ្រាប់សណ្តែកស្ថិតនៅបញ្រ្ចាសនឹងសាច់ដុំខ្នង ផ្នែកខាងលើនៃសរីរាង្គពោះ ។   មានមនុស្សតិចណាស់ដែលយកចិត្តទុកដាក់ពីការថែរក្សាក្រលៀន និងយល់ដឹងអំពីគុណប្រយោជន៍ និងហានិភ័យគ្រោះថ្នាក់នៃការខូចក្រលៀន ។   ជាការចាំបាច់ណាស់ដែលយើងត្រូវតែយកចិត្តទុកដាក់ និងថែរក្សាវាឲ្យបានល្អ ។  ខាងក្រោមនេះគឺជាការបញ្ចៀសនូវទម្លាប់អាក្រក់ ៨យ៉ាងដែលភាគច្រើនមនុស្សតែងតែធ្វើជាប្រចាំ ហើយវាក៏កំពុងតែបំផ្លាញក្រលៀន និងតំរង់នោមរបស់អ្នកទាំងអស់គ្នាដោយមិនដឹងខ្លួនផងដែរ ៖ ទី១ ៖ ត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ៖ ដោយវិទ្យាសាស្រ្តបានកំណត់ថា ការទទួលទានទឹកបានគ្រប់គ្រាន់ AI សម្រាប់បុរសគឺប្រហែល ១៣កែវ គឺស្មើនឹង ៣លីត្រនៃភេសជ្ជៈដែលមានចំនួនសរុបក្នុងមួយថ្ងៃ ។  រីឯស្រ្តីវិញគឺប្រហែលជា ៩កែវ គឺស្មើនឹង ២.២លីត្រនៃភេសជ្ជៈដែលមានចំនួនសរុបក្នុងមួយថ្ងៃ ។  ប្រសិនបើយើងទទួលទានទឹកមិនគ្រប់គ្រាន់ទេ វានឹងធ្វើឲ្យក្រលៀនរបស់អ្នក មានហានិភ័យគ្រោះថ្នាក់ និងនាំឲ្យមានការប្រមូលផ្តុំជាតិពុលជាច្រើនក្នុងរាង្គកាយ ។   ទី២ ៖ កុំពន្យាពេលបត់ជើងតូច ៖ ការបត់ជើងតូចបានទៀងពេលត្រឹមត្រូវគឺជាការថែរក្សាសុខភាពក្រលៀនយ៉ាងមានប្រសិទ្ធិភាព ។  នៅពេលដែលយើងទុកទឹកនោមយូរ ដោយមិនបញ្ចេញវាមកខាងក្រៅទេនោះ វានឹងបង្កើតបញ្ហាជាច្រើនដូចជា បង្កើនចំនួនសម្ពាធទឹកនោមក្នុងក្រលៀននាំឲ្យមានគ្រោះថ្នាក់ដល់ក្រលៀន និងខូចតំរងនោម ។   ទី៣ ៖ កុំបរិភោគអំបិលច្រើនលើសពី ៥ក្រាម ៖ អំបិលមានផ្ទុកនូវសារធាតុសូដ្យូមច្រើន ហើយភាគច្រើននៃកម្រិតសូដ្យូមដែលយើងទទួលទានត្រូវបានបញ្ចេញមកក្រៅដែលបង្កជាគ្រោះថ្នាក់ដល់ក្រលៀននៅពេលដែលប្រើប្រាស់អំបិលលើសកម្រិត […]