ក្រសួងអប់រំ ប្រកាសបដិសេធការផ្សាយព័ត៌មានក្លែងក្លាយដែលចោទថា មានការបែកធ្លាយវិញ្ញាសាប្រវត្តិវិទ្យា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រញាប់ចេញសេចក្តីបដិសេធនូវព័ត៌មានតាមបណ្តាញសង្គមដែលផ្សាយថា មានការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា សំរាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអបរំ យុវជន និងកីឡា ការប្រកាសបដិសេធនេះ គឺនៅបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ មានជនខិលខូចបានផ្សាយនៅតាមគ្រុបតេឡេក្រាម និងបណ្តាញសង្គមមួយចំនួន ថាមានបែកធ្លាយវិញ្ញាសាប្រវតិ្តវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) សំរាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ សំរាប់ឆ្នាំ២០២៣ ។ ក្រសួងអប់រំ បានហៅការការផ្សាយនូវព័ត៌មានមិនពិតនេះ ធ្វើឲ្យប៉ះពាល់ដល់ស្មារតីបេក្ខជនដែលត្រៀមប្រឡង និងដំណើរការគ្រប់គ្រងវិញ្ញា សាដ៏គត់មត់របស់ក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធទាំងអស់ ។ ក្នុងសេចក្តីប្រកាសបដិសេធនោះ ក្រសួងអប់រំនូវបានលើកទឹកចិត្តឲ្យបេក្ខជនទាំងអស់បន្តថែរក្សាសុខភាព និងរំលឹកមេរៀនសម្រាប់ត្រៀមប្រឡងនៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ ឲ្យទទួលបានជោគជ័យទាំងអស់គ្នា ៕

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងខ្លឹមសារគន្លឹះក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧

សៀមរាប ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញថ្លែងខ្លឹមសារគន្លឹះក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ក្រោមប្រធានបទ «ស្រមៃមើលឱកាស»  ។ ខ្លឹមសារគន្លឹះក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលកម្ពុជាធ្វើជាផ្ទះ និងកំពុងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ទី៥ វិច្ឆិកា ២០២៣ មានខ្លឹមសារដូចតទៅ ៖ ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ, តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងមានអត្ថន័យ សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់នៃសុខសន្តិភាព, ស្ថិរភាព និងឯកភាពជាតិ នៅកម្ពុជា ។ ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាបទពិសោធន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោក (39th WAGGGS World Conference) ផងដែរ។ សម្តេចធិបតី បានលើកឡើងថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, […]

នាវាទេសចរណ៍សញ្ជាតិ Norway ១គ្រឿង ដែលដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ជិត ៩០០នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន ២ថ្ងៃ

ព្រះសីហនុ ៖ នាវាទេសចរណ៍ ១គ្រឿង ដែលបានដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ចំនួនជិត ៩០០នាក់ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីមកទស្សនាកម្សាន្តប្រទេសកម្ពុជាចំនួន ២ថ្ងៃ ។ យោងតាមការឲ្យដឹងពីកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា នាវាទេសចរណ៍ ឈ្មោះ Viking Orion សញ្ជាតិ Norway ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ម៉ែត្រ ជម្រៅ-៦,៦៥ម៉ែត្រ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសី​ហ​នុ នាវេលាម៉ោង ៧ព្រឹក ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៩នាក់ (ស្រី ៩៤នាក់) មាន ៥០សញ្ជាតិ​ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨៦៨​នាក់ (ស្រី ៤៥០នាក់)​ មាន ១៨សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦៦៧នាក់) កាណាដា (៦៣នាក់) និងអង់ គ្លេស (៤៣នាក់) ។ មុនចូលមកដល់កម្ពុជា នាវាទេសចរណ៍ Viking […]