ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ទៅចូលរួមវេទិកា BEIJING XAINGSHAIN លើកទី១០ និងទស្សនកិច្ចផ្លូវការជាលើកដំបូងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងនោះផងដែរក៏មានការអញ្ជើញជូនដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣នេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន, រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត និងរួមនិងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត ៕