អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គាំទ្រលើការអនុវត្តការទូតសេដ្ឋកិច្ច ក្នុងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ

រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើការបូកសរុបសមិទ្ធផលការងារ ក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងផ្តល់អនុសាសន៍ ព្រមទាំងធាតុចូល ដើម្បីត្រៀមរៀបចំយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២៤-២០២៨។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ក្នុងកិច្ចប្រជុំនោះ បានលើកឡើងពីសារសំខាន់របស់ការទូតសេដ្ឋកិច្ច​ក្នុងយុគសម័យបច្ចេកវិទ្យា និងបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល​លើការផ្សព្វផ្សាយ «ភាពជាខ្មែរ» ទាំងថ្នាក់ជាតិ និងឆាកអន្តជាតិ។ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមការងារការទូតសេដ្ឋកិច្ច និងស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ បន្តកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។​ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនឹងបន្តដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការនាំចេញទាក់ទាញវិនិយោគ និងផ្សព្វផ្សាយវប្បធ៌ម ខ្មែរ រួមបញ្ចូលទាំងកីឡា សាសនា និងផលិតផលទេសចរណ៍លើឆាកអន្តរជាតិ ៕

ទំព័រផ្សេងៗ