រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គាំទ្រលើការអនុវត្តការទូតសេដ្ឋកិច្ច ក្នុងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ

រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើការបូកសរុបសមិទ្ធផលការងារ ក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងផ្តល់អនុសាសន៍ ព្រមទាំងធាតុចូល ដើម្បីត្រៀមរៀបចំយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២៤-២០២៨។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ។ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ក្នុងកិច្ចប្រជុំនោះ បានលើកឡើងពីសារសំខាន់របស់ការទូតសេដ្ឋកិច្ច​ក្នុងយុគសម័យបច្ចេកវិទ្យា និងបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល​លើការផ្សព្វផ្សាយ «ភាពជាខ្មែរ» ទាំងថ្នាក់ជាតិ និងឆាកអន្តជាតិ។ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមការងារការទូតសេដ្ឋកិច្ច និងស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ បន្តកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។​ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនឹងបន្តដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការនាំចេញទាក់ទាញវិនិយោគ និងផ្សព្វផ្សាយវប្បធ៌ម ខ្មែរ រួមបញ្ចូលទាំងកីឡា សាសនា និងផលិតផលទេសចរណ៍លើឆាកអន្តរជាតិ ៕

អ្នក Single ឬមានគូរ បើអត់ដឹងទៅណានាថ្ងៃចុងសប្តាហ៍នេះទេ អាចសាកល្បងទៅកម្សាន្តកន្លែងទាំងនេះបាន

ភ្នំពេញ ៖ បើនិយាយពីពិធីបុណ្យវិញ​ នៅកម្ពុជាមានពិធីបុណ្យជាច្រើនដែលពលរដ្ឋខ្មែរកំពុងតែប្រកាន់ខ្ជាប់យ៉ាងល្អ ។ ជាក់ស្តែងបុណ្យអុំទូកក៏ជាពិធីបុណ្យមួយដែលមានភាពទាក់ទាញខ្លាំងមួយផងដែរក្នុងចំណោមបុណ្យបែបសាសនាធំៗនានា ។ នាចុងសប្តាហ៍នេះ តាមបណ្តាខេត្តមួយចំនួនធំមានការប្រារព្ធពិធីបុណ្យអុំទូកស្របគ្នាជាមួយនឹងពិធីបុណ្យចេញវស្សា ដែលមានរយពេលពីរថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ ខែតុលា ឆ្នាំ ២០២៣ ដែលប្រិយមិត្តគួរតែទៅទស្សនាកម្សាន្តបន្ទាប់ពីនឿយហត់ជាមួយនឹងរបរទទួលទាន ឬការងារជាដើម ។ ខេត្តទាំងនោះមានដូចជា ៖ ១. ខេត្តបាត់ដំបង https://www.facebook.com/watch/live/?ref=watch_permalink&v=828310112642110 https://www.facebook.com/BattambangNationalTV/videos/786455516489280 ២. ខេត្តកំពង់ចាម https://www.facebook.com/HelloKampongcham/videos/4278829005674633 ៣. ខេត្តក្រចេះ https://www.facebook.com/100052506828268/videos/1687348908343123 ៤. ខេត្តកំពង់ធំ https://www.facebook.com/kampongthomadministration/videos/3800998343518107 ៥. ខេត្តព្រៃវែង https://www.facebook.com/100064494800245/videos/364500912697714 ៦. ខេត្តកណ្តាល