កម្ពុជារយៈពេល ៦ខែ ដើមឆ្នាំនេះ ការនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់កើនឡើង ០.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន

កម្ពុជាក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៣នេះ ការនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ជាង ១១.៤៦ពាន់លានដុល្លារអាមេរិក ​កើនឡើង ០.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា កាលពីឆ្នាំ ២០២២ បានទទួលទឹកប្រាក់ពីការនាំចេញទំនិញសំខាន់ៗទៅក្រៅប្រទេសមានចំនួនជាង ១១.៣៧ពាន់លានដុល្លារប៉ុណ្ណោះ ។ ការកើនឡើងនេះ ត្រូវបានគេកត់សម្គាល់ឃើញថា បានបង្ហាញពីទំនោរនាំចេញកើនឡើងបន្តិចវិញ ក្រោយការនាំធ្លាក់ចុះ ៥ខែជាប់គ្នា។ របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ មានតម្លៃជាង ២៣.​៦៩ពាន់លានដុល្លារ ថយចុះ១៣% ហើយក្នុងនោះកម្ពុជាបាននាំចេញទំនិញក្នុងតម្លៃ ១១.៤៦ពាន់លានដុល្លារ កើនឡើង ០.៨% ខណៈការនាំចូលទំនិញមកវិញមានតម្លៃជាង ១២ពាន់លានដុល្លារ ថយចុះ២២.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ ដោយឡែកការនាំចេញក្នុងខែមិថុនា ឆ្នាំ២០២៣នេះ មានតម្លៃជាង ២.២៨ពាន់លានដុល្លារ កើនឡើង១៦% បើធៀបនឹងកាលពីឆ្នាំមុន ដែលមានតម្លៃតែ ១.៩៦ពាន់លានដុល្លារប៉ុណ្ណោះ។ ទីផ្សារសំខាន់ៗ ដែលកម្ពុជាបានចេញទំនិញទៅរួមមាន សហរដ្ឋអាមេរិក មានតម្លៃជាង ៤ពាន់លានដុល្លារថយចុះ […]