ព្រះអគ្គិកីឡា ឬភ្លើងគុបកីឡា កំពុងស្ថិតនៅប្រទេសហ្វីលីពីន បន្ទាប់ពីទើបចាកចេញពីប្រទេសវៀតណាម

ហ្វីលីពីន ៖ ព្រះអគ្គីកីឡា ឬភ្លើងគុបកីឡា ដែលកំពុងដង្ហែព័ទ្ធជុំវិញប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត បានបញ្ចប់ការដង្ហែរក្នុងប្រទេសវៀតណាម និងបានបន្តធ្វើដំណើរទៅដល់អាកាសយានដ្ឋានរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីនហើយ នៅថ្ងៃទី២៥ មីនា ២០២៣ នេះ ។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លោក ហោ សារុន ដែលបានដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានឲ្យដឹងនៅថ្ងៃនេះថា ការដង្ហែរភ្លើងគុបកីឡាបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport នៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នាព្រលឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ ។ ការដង្ហែភ្លើងគុបទៅដល់ បានទទួលការអញ្ជើញស្វាគមន៍ពី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន លោក ផន ពៅ និងអគ្គលេខាធិការរងគណៈកម្មាធិការអូឡាំពិក លោក CARL IRVING SAMBRANO ផងដែរ។ ភ្លើងគប់កីឡា បានដង្ហែយកទៅរក្សាទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅទីក្រុងTagaytay ជាផ្លូវការនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់ពីស្ថិតនៅក្នុងប្រទេសហ្វីលីពីន អស់រយៈពេល […]