អ្នកជំនាញសេដ្ឋកិច្ចកំពុងមានក្តីព្រួយបារម្ភ ក្រោយរយៈពេលត្រឹមតែ ៤៨ម៉ោង នៃការដួលរលំនៃធនាគារធំៗ ចំនួន២ របស់សហរដ្ឋអាមេរិក

បរទេស ៖ ស្ថានភាពសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងមានភាពរង្គោះរង្គើរ ក្រោយរយៈពេលត្រឹមតែជាង ៤៨ម៉ោងប៉ុណ្ណោះ នៃការដួលរលំនៃធនាគារធំៗចំនួន២ ។ សេចក្តីរាយការណ៍ពីសារព័ត៌មាន Thestreet បានឱ្យដឹងថា ធនាគារធំៗ ចំនួន ២នៅសហរដ្ឋអាមេរិក បានបិទទ្វារនោះ ទី១ គឺ ធនាគារ Silicon Valley Bank (SVB) និងធនាគារ Crypto Silvergate។ ក្តីព្រួយបារម្ភធំបំផុតនៃការបិទទ្វាររបស់ធនាគារទាំងពីរនេះ ក៏ព្រោះតែធនាគារទាំងនេះ បានបម្រើផ្នែកសេដ្ឋកិច្ចនៅក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា មូលហេតុចម្បងដែលនាំឱ្យធនាគារទាំងពីរដួលរលំវិញនោះគឺ ចំពោះ (SVB) គឺដោយសារ ធនាគារកណ្ដាលអាមេរិកបានតម្លើងអត្រាការប្រាក់ ស្របពេលក្រុមហ៊ុនធុរកិច្ចថ្មីដែលជាអតិថិជនរបស់ធនាគារនេះ ។ មនុស្សជាច្រើន បានសម្រុកដកប្រាក់ចេញ ដើម្បីទប់ទល់វិបត្តិហិរញ្ញវត្ថុរបស់ពួកគេ ដែលនាំឲ្យ Silicon Valley Bank (SVB) អស់សាច់ប្រាក់បង្វិល។ ដោយឡែកចំពោះ Silvergate វិញ កើតឡើងបន្ទាប់ពីធនាគារនេះរងសម្ពាធពីនិយ័តករ និងនាយកដ្ឋានយុត្តិធម៌របស់អាមេរិក ពាក់ព័ន្ធនឹងករណីក្ស័យធនរបស់ក្រុមហ៊ុនគ្រីបតូ FTX […]