អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ទីលានបាញ់គ្រប់ពិតយោធភូមិភាគពិសេស នៅខេត្តកំពង់ឆ្នាំង ត្រូវបានសាងសង់បាន៩០%ហើយ 

កំពង់ឆ្នាំង ៖ ទីលានបាញ់គ្រប់ពិតយោធភូមិភាគពិសេស ដែលស្ថិតនៅខេត្តកំពង់ឆ្នាំង ត្រូវបានសាងសង់បាន ៩០%ហើយ  ក្រោយការចាប់ផ្តើមសាងសង់តាំងពីចុងឆ្នាំ២០២២នោះមក ។ មេបញ្ជាការស្ដីទីយោធភូមិភាគពិសេស លោក ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណះ ក្នុងដំណើរត្រួតពិនិត្យទីលានបាញ់គ្រាប់ពិត យុទ្ឋវិធី និងយុទ្ឋដំណើររបស់យោធភូមិភាគពិសេស នៅតំបន់អភិវឌ្ឍន៍ ភូមិភាគពិសេស ព្រែកជីក នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបានថ្លែងនូវកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាអង្គភាព ដែលបានខិតខំកសាងទីលានបាញ់គ្រាប់ពិត ដែលបានកសាងតំបន់អភិវឌ្ឍន៍ភូមិភាគពិសេសនេះឡើង ។ លោកបានឲ្យដឹងថា ទីលានបាញ់គ្រាប់ពិតដែលកំពុងសាងសងនេះ ត្រូវបានចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២ នឹងគ្រោងធ្វើឲ្យរួចរាល់នៅឆមាសទី១ ឆ្នាំ២០២៣ ដែលសាងសង់លើផ្ទៃដី៣ហិចតា ក្រោមជំនួយឧបត្ថមបីសប្បុរសជន ។ ទីលានបាញ់គ្រប់ពិតយោធភូមិភាគពិសេសនេះ មានទីតាំងនៅចំ ណុចព្រែកជីក ស្ថិតក្នុងភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គាស្រុកផុស ខេត្តកំពង់ឆ្នាំង ។

លោក ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណ: បានថ្លែងថា បើទោះបីជាកិច្ចខិតខំប្រឹងប្រែងមិនទាន់បានសម្រេច ១០០% ក៏ដោយសារតែកត្តាធម្មជាតិ ដែលមានភ្លៀងធ្លាក់ច្រើនកាលពីខែមុនក្តី ក៍ប៉ុន្តែដើម្បីសម្រេចតាមទិសដៅផែនការរបស់យោធភូមិភាគពិសេសបានដាក់ចុះ សូមតាមបណ្តាអង្គភាពនីមួយៗ ត្រូវអនុវត្តផែនការកសាងទីលានបាញ់គ្រាប់ពិតបន្តទៀត ។

បើតាមការឲ្យដឹងពីលោក មេបញ្ជាការស្ដីទីយោធភូមិភាគពិសេស ចំពោះការងារដែលត្រូវបញ្ចប់ដែលនៅសេសសល់ ១០% ទៀតនោះរួមមាន ដូចជា វេទិកាសម្រាប់ទទួលភ្ញៀវកិត្តិយសគណៈអធិបតីដែលបានចូលរួម, ការដាំបង្គោលរបង, ដាក់គ្រឿងចក្រត្រាស់សេរទីលានបាញ់គ្រាប់ពិត ដែលធ្វើយ៉ាងណាឲ្យបានរៀបស្មើ នឹងការរៀបចំដាក់កង់ឡានច្រកដីជាដើម ។ ដោយឡែកផែនការបន្ថែម គឺការជីកប្រឡាយសម្រាប់បង្ហូរទឹក និងការកសាងផ្លូវចូលទីលានបាញ់គ្រាប់ពិត។

លោកឧត្តមសេនីយ៍ទោ បានជំរុញឲ្យអង្គភាពតំបន់អភិវឌ្ឍន៍ភូមិភាគពិសេស ត្រូវជំរុញការកសាងក្លោងទ្វារចូលឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា និងត្រូវធ្វើឱ្យតំបន់អភិវឌ្ឍន៍ភូមិភាគពិសេស ក្លាយជាតំបន់មានពណ៌បៃតងស្រស់ សក្តិសមជាតំបន់មានការអភិវឌ្ឍន៍ខ្ពស់  ។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ ក៏បានផ្ដាំផ្ញើដល់គ្រប់បណ្តាអង្គភាពត្រូវសរសេរគម្រោងផែនការក្នុងថ្ងៃដែលនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការតំបន់អភិវឌ្ឍន៍យោធភូមិភាគពិសេស និងទីលានបាញ់គ្រាប់ពិតក្នុងពេលខាងមុខផងដែរ ៕

ទំព័រផ្សេងៗ