អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ខេត្តព្រះសីហនុ មានសមត្ថភាពអាចផលិតអគ្គិសនីបានរហូតដល់ ១ពាន់៣៩៥ មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ និងចែកចាយដល់ក្របខ័ណ្ឌទូទាំងប្រទេស

ព្រះសីហនុ ៖ ខេត្តព្រះសីហនុ ដែលធ្លាប់តែជាខេត្តមានកង្វះខាតអគ្គិសនី បច្ចុប្បន្ននេះ បានក្លាយជាខេត្តមានសមត្ថភាពអាចផលិតអគ្គិសនីបានរហូតដល់ ១ពាន់ ៣៩៥មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ និងចែកចាយដល់ក្របខ័ណ្ឌទូទាំងប្រទេស។

យោងតាមរបាយការណ៍លម្អិតពី «ភាពជោគជ័យ ៥ឆ្នាំកន្លងមក ខេត្តព្រះសីហនុ» អគ្គិសនីខេត្តព្រះសីហនុ មានប្រភពផ្គត់ផ្គង់សំខាន់ៗចំនួន១២ ព្រមទាំងក្រុមហ៊ុនផលិតថាមពលអគ្គិសនី ដំណើរការដោយឡចំហាយដើរដោយធ្យូងថ្មចំនួន ៣ក្រុមហ៊ុន សម្រាប់ផលិតអគ្គិសនីបញ្ជូនតាមរយៈខ្សែបណ្ដាញជាតិ។

អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្តីការគណរដ្ឋមន្រ្តី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងឲ្យដឹងថា ប្រភពថាមពលអគ្គិសនីជាផ្នែកមួយយ៉ាងសំខាន់នៃការអភិវឌ្ឍន៍ ។ កាលពី ៥ឆ្នាំមុន ខេត្តព្រះសីហនុជាខេត្តដែលខ្វះខាតថាមពលអគ្គិសនី ប៉ុន្តែងាកមកមើលពេលបច្ចុប្បន្ននេះ មិនត្រឹមតែមានភាពរីកចម្រើនអាចផលិតថាមពលអគ្គិសនីអាចផ្គត់ផ្គង់ក្នុងខេត្តប៉ុណ្ណោះទេ និងថែមទាំងអាចចែកចាយដល់ក្របខ័ណ្ឌទូទាំងប្រទេស ៕

ទំព័រផ្សេងៗ