នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋ ដល់បុគ្គលិកវិទ្យុ វីអូឌី ដែលត្រូវបានបិទ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋដល់បុគ្គលិកវិទ្យុវីអូឌី ដែលត្រូវបានបិទ សម្រាប់អ្នកដែលចង់ចូលបម្រើការងាររដ្ឋ ។ យោងតាមសាររបស់សម្តេចដែលបានបង្ហាញនៅ ក្នុងឆាណលតេឡេក្រាម នៅល្ងាចថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចបានថ្លែងថា «ដោយសារតែវិទ្យុ វីអូឌី ត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើ ដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋ សម្រាប់បងប្អូនដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ»។ ក្នុងសារដដែល សម្តេចតេជោ បានណែនាំដល់បុគឱ្យធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈ ដើម្បីដាក់ពាក្យសុំធ្វើការ ។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានា ស្របតាមមុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពី សម្តេច។ សម្តេចបានបន្ថែម ដោយហាមអ្នកដទៃលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ ហើយសម្តេចបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្ដូរការសម្រេចចិត្តរបស់សម្តេចនោះឡើយ ។ ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឱ្យយើងធ្វើនេះ ឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។ សាររបស់សម្តេចដដែលបានឲ្យដឹងទៀតថា ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយ វាមិនធ្វើឱ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញ វានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕

សមិទ្ធផលថ្មីៗនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលចំណាយទឹកប្រាក់សាងសង់អស់ប្រមាណជាង ៦៦ម៉ឺនដុល្លារ ត្រូវបានដាក់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កំពង់ធំ ៖ សមិទ្ធផលថ្មីៗនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលចំណាយទឹកប្រាក់សាងសង់អស់ប្រមាណជាង ៦៦ម៉ឺនដុល្លារ ដែលជាថវិការរបស់របស់សប្បុរសជន ត្រូវបានដាក់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃនេះ ។  ពិធីសម្ភោធបានធ្វើឡើងនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព អគ្គស្នងការនគរបាលជាតិកម្ពុជា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន ។  យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានឲ្យដឹងថា សមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្ត ដែលបានដាក់សម្ភោធនៅថ្ងៃនេះរួមមាន៖ អគារសាលប្រជុំ, អគារមុខងារ, ផ្ទះបាយថ្នាក់ដឹកនាំ, អគារប្រចាំបញ្ជា, អគារកម្លាំងអន្តរាគមន៍, រោងដាក់រថយន្ត ៣កន្លែង, អគាររដ្ឋបាល និងសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលប្រភពថវិកា និងចំណាយរាល់សមិទ្ធផលទាំងនេះ លើការសាងសង់ និងជួសជុល ដោយចំណាយថវិកាសរុប ៦៦ម៉ឺន ៥ពាន់ ៥៩៨ ដុល្លារសហរដ្ឋអាមេរិក ដោយមិនប្រើប្រាស់ ថវិការដ្ឋនោះទេ។ ការចំណាយលើការសាងសង់ និងជួសជុលលើសមិទ្ធផលទាំងនោះ […]