អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

កម្ពុជាឈ្នះពានរង្វាន់បានចំនួន១៧ នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ នៅក្នុងប្រទេសឥណ្ឌូណេស៊ី

កម្ពុជាបានឈ្នះពានរង្វាន់បានចំនួន១៧ នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ ដែលប្រព្រឹត្តទៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី ។ បើតាមការឲ្យដឹងពី អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ លោក ថោង រដ្ឋសក្តិ បានឲ្យដឹងថា «នាឱកាសនោះដែរ អាស៊ានក៏បានប្រគល់ជូនម្ចាស់ទីតាំងទេសចរណ៍ នៅកម្ពុជានូវជ័យលាភីចំនួន១៧ ដែលមានទីតាំងនៅក្នុងរាជធានី-ខេត្តចំនួន៨» ។ តំណាងជ័យលាភីកម្ពុជា ដែលបានឡើងទទួលពានរង្វាន់នោះ រួមមាន៖ តំណាងម្ចាស់សហគមន៍ ម្ចាស់គម្រោង មន្ត្រីមន្ទីរទេសចរណ៍ មន្ត្រីរាជធានី-ខេត្ត ក្រោមការដឹកនាំដោយលោកអភិបាលរងមកពីរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ។ ជ័យលាភី និងពានរង្វាន់ដែលម្ចាស់ទីតាំងនៅកម្ពុជាទទួលបាននោះ រួមមាន៖

១. រង្វាន់ផ្ទះស្នាក់ស្ដង់ដារអាស៊ាន ចំនួន៥៖ ផ្ទះស្នាក់ Eagle , Black Bear និង Mien Mien ក្នុងខេត្តកោះកុង ផ្ទះស្នាក់ ត្រពាំងសង្កែ ក្នុងខេត្តកំពត និងសម្បូរព្រៃគុក ក្នុងខេត្តកំពង់ធំ។

២. រង្វាន់សហគមន៍ទេសចរណ៍ស្ដង់ដារអាស៊ាន ចំនួន៣៖ សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ ក្នុងខេត្តកំពត សហគមន៍អេកូទេសចរណ៍កោះហាន ក្នុងខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍អន្លង់ធំ ក្នុងខេត្តសៀមរាប។

៣. រង្វាន់បង្គន់អនាម័យសាធារណៈស្ដង់ដារអាស៊ាន ចំនួន៥៖ Aeon Mall Phnom Penh ក្នុងរាជធានីភ្នំពេញ ,បង្គន់អនាម័យសាធារណៈលេខ៤ ក្នុងខេត្តព្រះសីហនុ បង្គន់អនាម័យសាធារណៈស្រះស្រង់ ក្នុងគ្រឹះស្ថានអង្គរ បង្គន់អនាម័យសាធារណៈ PTT ក្នុងខេត្តកោះកុង និងបង្គន់អនាម័យសាធារណៈ ស្តុបពេជ្រនិលក្នុងខេត្តកំពង់ស្ពឺ។

៤. រង្វាន់សេវាស្ប៉ាស្ដង់ដារអាស៊ាន ចំនួន៤៖ សេវាស្ប៉ា SPA Temple ក្នុងសណ្ឋាគារកាំបូឌា រាជធានីភ្នំពេញ សេវាស្ប៉ា JIVAPITA SPA ក្នុងសណ្ឋាគារ Royal Residence ភ្នំពេញ សេវាស្ប៉ា SO SPA with LÓCCITANCE ក្នុងសណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort ខេត្តសៀមរាប និងសេវាស្ប៉ា SPA at Naga World ក្នុងសណ្ឋាគារ Naga World ភ្នំពេញ។

ក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី អាស៊ានបានផ្តល់ពានរង្វាន់ស្ដង់ដារទេសចរណ៍អាស៊ាន២០២៣ ចំនួន១៥៨ លើការអនុវត្តស្ដង់ដារ ផ្ទះស្នាក់ស្ដង់ដារអាស៊ាន ចំនួន៤៣, សហគមន៍ទេសចរណ៍ស្ដង់ដារអាស៊ាន ចំនួន២៩, បង្គន់អនាម័យសាធារណៈស្ដង់ដារអាស៊ានចំនួន៤៨, សេវាស្ប៉ាស្ដង់ដារអាស៊ាន ចំនួន៣៨៕

ទំព័រផ្សេងៗ