អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឱ្យទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងទំនិញគេចពន្ធគ្រប់ប្រភេទ

បន្ទាយមានជ័យ : ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវពង្រឹងបន្ថែម និងទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងទំនិញគេចពន្ធគ្រប់ប្រភេទ ។ ការជំរុញនេះ បានលើកឡើងក្នុងពេលដែលលោកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ចំពោះមុខ និងពង្រឹងបច្ចេកទេសការងារព្រំដែន កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ ។ កិច្ចប្រជុំនោះ បានធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្ត ដែលមានការចូលរួមពី​ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងផែនជំនាញ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង៤ និងមេប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២ ។

ក្នុងកិច្ចប្រជុំនោះផងដែរ លោកស្នងការនគរបាលខេត្ត បានថ្លែងជម្រុញដល់កងកម្លាំងនគរ  បាលទាំងអស់ ត្រូវគោរពវិន័យ អនុវត្តន៍តួនាទី ភារកិច្ចឲ្យបានល្អ ។ ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងទំនិញគេចពន្ធគ្រប់ប្រភេទ, ត្រូវពង្រឹងការងារយាមល្បាតជាប្រចាំ, ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង, ត្រៀមអន្តរាគមន៍បង្ក្រាបរាល់បទល្មើសផ្សេងៗ និងគ្រោះអគ្គីភ័យក្នុងរដូវប្រាំងតាមមូលដ្ឋាន និងភូមិសាស្ត្រដែលកម្លាំងទាំងអស់ឈរជើងគ្រប់គ្រងផងដែរ ៕

ទំព័រផ្សេងៗ