កម្ពុជាឈ្នះពានរង្វាន់បានចំនួន១៧ នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ នៅក្នុងប្រទេសឥណ្ឌូណេស៊ី

កម្ពុជាបានឈ្នះពានរង្វាន់បានចំនួន១៧ នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ ដែលប្រព្រឹត្តទៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី ។ បើតាមការឲ្យដឹងពី អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ លោក ថោង រដ្ឋសក្តិ បានឲ្យដឹងថា «នាឱកាសនោះដែរ អាស៊ានក៏បានប្រគល់ជូនម្ចាស់ទីតាំងទេសចរណ៍ នៅកម្ពុជានូវជ័យលាភីចំនួន១៧ ដែលមានទីតាំងនៅក្នុងរាជធានី-ខេត្តចំនួន៨» ។ តំណាងជ័យលាភីកម្ពុជា ដែលបានឡើងទទួលពានរង្វាន់នោះ រួមមាន៖ តំណាងម្ចាស់សហគមន៍ ម្ចាស់គម្រោង មន្ត្រីមន្ទីរទេសចរណ៍ មន្ត្រីរាជធានី-ខេត្ត ក្រោមការដឹកនាំដោយលោកអភិបាលរងមកពីរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ។ ជ័យលាភី និងពានរង្វាន់ដែលម្ចាស់ទីតាំងនៅកម្ពុជាទទួលបាននោះ រួមមាន៖ ១. រង្វាន់ផ្ទះស្នាក់ស្ដង់ដារអាស៊ាន ចំនួន៥៖ ផ្ទះស្នាក់ Eagle , Black Bear និង Mien Mien ក្នុងខេត្តកោះកុង ផ្ទះស្នាក់ ត្រពាំងសង្កែ ក្នុងខេត្តកំពត និងសម្បូរព្រៃគុក ក្នុងខេត្តកំពង់ធំ។ ២. […]