អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ឈុតតំណាងជាតិកម្ពុជា«រាហូចាប់ច័ន្ទ»បានជាប់ជាតំណាងជាតិល្អជាងគេ Best National Costume  ក្នុងកម្មវិធីប្រកួតសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ២០២៣ ក្នុងចំណោមបវរកញ្ញាមកពី ១៤ប្រទេស ផ្សេងទៀត

ភ្នំពេញ ៖ ឈុតតំណាងជាតិរបស់បវរកញ្ញាកម្ពុជា បានជាប់ជាឈុតតំណាងជាតិល្អជាងគេ Best National Costume  ក្នុងកម្មវិធីប្រកួតសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ២០២៣ ក្នុងចំណោមបវរកញ្ញា មកពី១៤ប្រទេសផ្សេងទៀតនៅលើពិភពលោក ។ ការប្រកួតផ្តាច់ព្រ័ត្រ Miss Planet International 2023 បានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម ព្រមទាំងសិល្បករសិល្បការិនីជាច្រើនរូប ។

ឈុត រាហូចាប់ចន្ទ ជាឈុតតំណាងជាតិ ដែលកម្ពុជាបានរៀបចំសំម្រាប់បវរកញ្ញាកម្ពុជា កញ្ញា ពក ស្រីល័ក្ខ គ្រងក្នុងការបង្ហាញក្នុងកម្មវិធីនោះ ។ បើយោងតាមអ្នករៀបចំ ការរចនាឈុត រាហូចាប់ចន្ទ​ សម្រាប់ការប្រកួតក្នុងកម្មវិធីសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ២០២៣ គឺដើម្បីបង្ហាញពីវប្បធម៌-អរិយធម៌ និងជំនឿសាសនាដ៏ផូរផង់នៃកម្ពុជា។ បវរកញ្ញាកម្ពុជា កញ្ញា ពក ស្រីល័ក្ខ បើទោះបីឈុតនោះ មានទំហំធំ និងជួបឧបសគ្គពេលបង្ហាញលើឆាកប្រកួតយ៉ាងណា ប៉ុន្តែបវរកញ្ញារូបនេះ បានគ្រប់គ្រងស្ថានការបានយ៉ាងល្អ ។ ក្រៅពីការគ្រងនៅលើឆាកប្រកួត ឈុតតំណាងជាតិកម្ពុជានេះផងទៀត ក៏ត្រូវបានកម្មវិធីតម្រូវឲ្យស្លៀកថតនៅប្រាសាទអង្គរវត្ត ដែលរឹតតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ។

សូមបញ្ជាក់ថា មុនការប្រកួតស្វែងរកម្ចាស់មកុដសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ២០២៣ នេះ អ្នករៀបចំកម្មវិធីក៏បានរៀបចំឲ្យមានដំណើរកំសាន្តសម្រាប់បវរកញ្ញាដែលមកពី ១៤ប្រទេសនោះ បានដើរកម្សាន្តនៅលើទឹកដីអង្គរនៃខេត្តសៀមរាប ដើម្បីឲ្យពួកគេបានទស្សនាស្វែងយល់ពីប្រាសាទនានា និងស្លៀកឈុតប្រពៃណីខ្មែរផងដែរ ជាពិ សេសក៏មានកម្មវិធីអាហារពេលល្ងាចសប្បុរសធម៌ ដើម្បីផ្តល់ជំនួយដល់មន្ទីរពេទ្យកុមារអង្គរ ផងដែរ ។ នៅជាមួយគ្នានោះ បវរកញ្ញាទាំង១៤រូប តម្រូវឲ្យគ្រងនូវឈុតវប្បធម៌ និងឈុតតំណាងជាតិនៃប្រទេសរៀងៗខ្លួន នៅប្រាសាទអង្គរវត្តផងដែរ ។

ការប្រកួតស្វែងរកម្ចាស់មកុដសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ឆ្នាំ២០២៣ បវរកញ្ញាកម្ពុជាបានជាប់លំដាប់រងទី៧ និងឈ្នះក្នុងវគ្គប្រកួតឈុតតំណាងជាតិ ។ បវរកញ្ញាដែលឈ្នះមកុដជា Miss Planet International ឆ្នាំ២០២៣ គឺបានទៅលើបវរកញ្ញា ដែលមកពីប្រទេស ហ្វីលីពីន ។ បើតាមការឲ្យដឹងពីអ្នករៀបចំកម្មវិធី ការប្រកួត Miss Planet International ឆ្នាំ២០២៤ នឹងធ្វើការរៀបចំម្តងទៀតនៅក្នុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ។ តាមរយៈកម្មវិធីប្រកួតសម្រស់ដែលរៀបចំឡើងនៅកម្ពុជានេះ ជាឱកាសផ្សព្វផ្សាយដល់បណ្តាប្រទេសផ្សេងៗជាច្រើនទៀតពីទេសចរណ៍វប្បធម៌កម្ពុជា៕

ទំព័រផ្សេងៗ