ឈុតតំណាងជាតិកម្ពុជា«រាហូចាប់ច័ន្ទ»បានជាប់ជាតំណាងជាតិល្អជាងគេ Best National Costume  ក្នុងកម្មវិធីប្រកួតសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ២០២៣ ក្នុងចំណោមបវរកញ្ញាមកពី ១៤ប្រទេស ផ្សេងទៀត

ភ្នំពេញ ៖ ឈុតតំណាងជាតិរបស់បវរកញ្ញាកម្ពុជា បានជាប់ជាឈុតតំណាងជាតិល្អជាងគេ Best National Costume  ក្នុងកម្មវិធីប្រកួតសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ២០២៣ ក្នុងចំណោមបវរកញ្ញា មកពី១៤ប្រទេសផ្សេងទៀតនៅលើពិភពលោក ។ ការប្រកួតផ្តាច់ព្រ័ត្រ Miss Planet International 2023 បានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម ព្រមទាំងសិល្បករសិល្បការិនីជាច្រើនរូប ។ ឈុត រាហូចាប់ចន្ទ ជាឈុតតំណាងជាតិ ដែលកម្ពុជាបានរៀបចំសំម្រាប់បវរកញ្ញាកម្ពុជា កញ្ញា ពក ស្រីល័ក្ខ គ្រងក្នុងការបង្ហាញក្នុងកម្មវិធីនោះ ។ បើយោងតាមអ្នករៀបចំ ការរចនាឈុត រាហូចាប់ចន្ទ​ សម្រាប់ការប្រកួតក្នុងកម្មវិធីសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ២០២៣ គឺដើម្បីបង្ហាញពីវប្បធម៌-អរិយធម៌ និងជំនឿសាសនាដ៏ផូរផង់នៃកម្ពុជា។ បវរកញ្ញាកម្ពុជា កញ្ញា ពក ស្រីល័ក្ខ បើទោះបីឈុតនោះ មានទំហំធំ និងជួបឧបសគ្គពេលបង្ហាញលើឆាកប្រកួតយ៉ាងណា […]