អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

ពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសំអាតមីន គាំទ្រពីមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥រវាងបញ្ជាការដ្ឋានជើងគោក, ស៊ីម៉ាក់ និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន

ភ្នំពេញ ៖ មេបញ្ជាការកងទ័ពជើងគោក​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ជាមួយឹងអនុប្រធានទី១ នៃអាជ្ញាធរមីន លោក លី ធុជ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការបោសសម្អាតមីនគាំទ្រពី “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥” ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន។ ពិធីចុះហត្ថលេខានេះ គឺរវាងអាជ្ញាធរមីន ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈ មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់,  និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម ។ មន្ត្រីរៀបចំបានថ្លែងថា គោលបំណងនៃការចុះហត្ថលេខា គឺដើម្បីធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០លាន២៧ម៉ឺន ៨ពាន់ ៨១៧ម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាសរុបចំនួន ៣០លានដុល្លារអាមេរិក តាមរយៈ “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥” និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ យោងតាមកិច្ចសន្យាចុះហត្ថលេខា កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នឹងធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ៤៦លាន ៨៤ម៉ឺន ៣ពាន់ ៧៤០ម៉ែត្រក្រឡា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ចំណែកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម  នឹងធ្វើការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ២៧លាន ១១ម៉ឺន ៦៩៧ ម៉ែត្រក្រឡា នៅក្នុងស្រុកស្នួលខេត្តក្រចេះ, ស្រុកគិរីសាគរ និងស្រុកកោះកុង ខេត្តកោះកុង, និងខេត្តមណ្ឌលគិរី ។ រីឯមជ្ឈ មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់ នឹងធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ១០៦លាន ៣២ម៉ឺន ៤ពាន់ ៣៨០ម៉ែត្រក្រឡា នៅក្នុងខេត្តកំពង់ធំ, ខេត្តប៉ៃលិន, ខេត្តព្រះវិហារ, ខេត្តពោធិ៍សាត់, និងខេត្តសៀមរាប   ។

យោងតាមប្រសាសន៍របស់ លោកទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា ដោយមានការគាំទ្រពីគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន, មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ និងដៃគូអភិវឌ្ឍន៍ គឺផែនការបោសសម្អាតមីន ក្នុងឆ្នាំ២០២៣ នេះ គ្របដណ្តាប់ផ្ទៃដីមានមីនប្រមាណ ៤១១គីឡូម៉ែត្រក្រឡា។ ដូច្នេះ នៅក្រោយឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងមាន ១៨រាជធានី-ខេត្ត ត្រូវប្រកាសថាអស់មីន។ បន្ទាប់ទៅទៀត នឹងមានខេត្តចំនួន ៧ ក៏នឹងត្រូវដាក់ក្នុងផែន ការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ រួមមាន៖ ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ជាមួយគ្នានេះផងដែរ អាជ្ញាធរមីនមានភាព​ជឿជាក់​ក្នុងការឈានទៅសម្រេចឱ្យបាននូវទស្សនវិស័យ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីបញ្ចប់ការងារបោសសម្អាតមីន និងប្រកាសកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ ខាងមុខ៕

ទំព័រផ្សេងៗ