ពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសំអាតមីន គាំទ្រពីមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥រវាងបញ្ជាការដ្ឋានជើងគោក, ស៊ីម៉ាក់ និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន

ភ្នំពេញ ៖ មេបញ្ជាការកងទ័ពជើងគោក​ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ជាមួយឹងអនុប្រធានទី១ នៃអាជ្ញាធរមីន លោក លី ធុជ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការបោសសម្អាតមីនគាំទ្រពី “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥” ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន។ ពិធីចុះហត្ថលេខានេះ គឺរវាងអាជ្ញាធរមីន ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈ មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់,  និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម ។ មន្ត្រីរៀបចំបានថ្លែងថា គោលបំណងនៃការចុះហត្ថលេខា គឺដើម្បីធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០លាន២៧ម៉ឺន ៨ពាន់ ៨១៧ម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាសរុបចំនួន ៣០លានដុល្លារអាមេរិក តាមរយៈ “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥” និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ យោងតាមកិច្ចសន្យាចុះហត្ថលេខា កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នឹងធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ៤៦លាន ៨៤ម៉ឺន ៣ពាន់ ៧៤០ម៉ែត្រក្រឡា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងនៅក្នុងក្រុងសំរោង […]