មន្ត្រីក្រសួងសង្គមកិច្ចម្នាក់ត្រូវបញ្ជូនខ្លួនទៅតុលាការពីបទកឹបកេងប្រាក់រដ្ឋជិត៤០ម៉ឺនដុល្លារ

ភ្នំពេញ ៖ អនុប្រ​ធាន​នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា លោក ឡាយ សំណាង ដែលអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញប្រព្រឹត្តអំពើពុករលួយ​កិបកេងថវិការដ្ឋជិត៤០ម៉ឺនដុល្លារ និងពាក់ព័ន្ធការសម្អាតប្រាក់ ត្រូវបានបញ្ជូនទៅសា លាដំបូងរាធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលចេញផ្សាយនេះនៅថ្ងៃទី១១ មករា ២០២៣នេះ បានឲ្យដឹងថា ការបញ្ជូនអនុប្រ​ធាន​នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា លោក ឡាយ សំណាង ទៅសាលាដំបូងរាធានីភ្នំពេញ គឺនៅក្រោយមួយថ្ងៃដែលអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនរូបលោក ។ បើតាមការឲ្យដឹងពីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ សយ ច័ន្ទវិចិត្រ ការកសាងសំ ណុំរឿងរបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺពាក់ព័ន្ធនឹងបទល្មើស​ចំនួនពីរ ទី១. បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងទី២. ការសម្អាតប្រាក់។ លិខិតដដែលបានសរសេរទៀតថា លោក ឡាយ សំណាង ដែលខ្លួនមានសិទ្ធិអំណាចរបស់ខ្លួនក្នុងពេលបំពេញការងារ បានឆ្លៀតកិបកេងយកប្រាក់ ដែលត្រូវបានក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា និងអង្គភាពប្រឆាំងអំពើពុករលួយរកឃើញមានចំនួន ១១គម្រោង មានទឹកប្រាក់ចំនួន ១ពាន់ ៥៤៨លាន […]