ខេត្តកំពង់ឆ្នាំង: កុមារកំព្រាតូចៗ ៥នាក់បងប្អូន ដែលត្រូវបានឪពុកម្តាយស្លាប់ចោល ត្រូវបានសាខាកាកបាទក្រហ មកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង ផ្តល់ជូនអំណោយ ជាសំភារៈ គ្រឿងឧបភោគបរិភោគ និងថវិការ សំរាប់ទ្រទ្រង់ជីវភាព ។ កុមារកំព្រាតូចៗទាំង ៥នាក់បងប្អូន ដែលឪពុក និងម្តាយស្លាប់ចោលដោយសារជម្ងឺទាំងនោះ មានទីលំនៅក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំ ពង់ឆ្នាំង ។ ការចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនកុមារកំ ព្រាទាំង ៥នាក់នេះ ត្រូវបានដឹកនាំដោយអភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៏គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង, លោកស្រី ប៊ន សុភី អមដំណើរដោយ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោក ប្រាក់ សោភ័ណ្ឌ រួមនិងស មាជិក សមាជិកាសាខា អនុសាខាស្រុក ផងដែរ ។ ដំណើរចុះសួរសុខទុក្ខ និងផ្តល់អំណោយនេះ បានធ្វើឡើងនៅថ្ងៃទី៥ មករា ២០២៣ ម្សិលមិញនេះ ។ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង ផ្តល់ជូនដល់កុមារកំព្រាទាំង ៥នាក់នោះរួមមាន អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, មុង ២, សារុង ២, ភួយ ២, ក្រមា ២, កន្ទេល ២, ឈុតខោអាវកុមារ ៥ឈុត, មួកទារកស្រោមដៃ ស្រោមជើង ម្សៅទឹកដោះគោ ដបទឹកដោះគោ ទឹកសុទ្ទ ១កេះ និងថវិការ ៥០ម៉ឺនរៀល ។ នៅជាមួយគ្នានោះ អនុសាខាស្រុក កំពង់លែង បានឧបត្ថមបន្ថែមចំនួន ២០ម៉ឺនរៀល និងថវិកាសប្បុរសជន ៤៧ម៉ឺនរៀលថែមទៀតផងដែរ ។
ក្នុងឱកាសនោះផងដែរ អនុប្រធានអចិន្ត្រៃយ៏គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី ក៏បានពាំនាំការសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកអភិបាលខេត្តកំពង់ឆ្នាំង ពីការនឹករលឹកដល់ប្រជាពលរដ្ឋទូទាំងប្រទេស ។
ក្នុងនោះផងដែរលោកជំទាវក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ពិសេសត្រូវមើលថែរក្សាក្មេងតូចៗ ខណះរដូវនេះជារដូវរងាផង ។ ចំពោះការហូបចុកត្រូវមានអនាម័យល្អ និងត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ដោយថែរក្សាសុខភាពអោយបានល្អប្រសើរ ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវនាំគ្នាទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ៕