អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

សមត្ថកិច្ចខេត្តកំពង់ធំ បានចុះចាប់រថយន្ត Lexus 470 មួយគ្រឿង ផ្ទុកឈើជ្រុងជិត ២០ដុំ

  ខេត្តកំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានសហការជាមួយ កម្លាំងរដ្ឋបាលព្រៃឈើស្រុកប្រាសាទសំបូរ បានចុះចាប់រថយន្ត Lexus 470 មួយគ្រឿង ដឹកជញ្ជូនឈើ ១៦ដុំ ។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

  សេចក្តីរាយការបានឲ្យដឹងថា រថយន្តដែលកម្លាំងសមត្ថកិច្ចចាប់បាននោះ ម៉ាក Lexus 470 ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2L-4651 បានដឹកឈើជ្រុង ប្រភេទលេខ១ ឈើត្រសេក ចំនួន ១៦ ដុំ ចំណែក ម្ចាស់រថយន្តដឹកឈើនេះ បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់។

  នៅក្រោយការបង្ក្រាប បានរថយន្តនិងវត្ថុតាងឈើទាំង ១៦ដុំ ត្រូវបានមន្ត្រីជំនាញនាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទសំបូរ ដើម្បីចងក្រងឯកសារ ចាត់ការតាមនីតិវិធីច្បាប់៕

ទំព័រផ្សេងៗ