អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

រដ្ឋមន្ត្រី ក្រសួង​វប្បធម៌​ បានបង្ហាញ​ការ​សោកស្តាយចំពោះករណីវាយ​កុដិ​បុរាណ​ អាយុ​ជិត ១០០ឆ្នាំក្នុងវត្តឧណ្ណាលោម

ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​ បានបង្ហាញ​ការ​សោកស្តាយចំពោះករណីវាយ​កុដិ​បុរាណ​ អាយុ​ជិត ១០០ឆ្នាំក្នុងវត្តឧណ្ណាលោម​ ដើម្បីយកទីតាំងសង់​ព្រះ​ចេតិយថ្មី ។ យោងតាមលិខិតទួលថ្វាយមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវសភាចា​រ្យបណ្ឌិត ភឿង សកុណា ដែលបណ្តាញសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១២ ធ្នូ ២០២២នេះ ដែលសរសេរការបង្ហាញការសោយស្តាយពីសំណាក់លោកស្រីរដ្ឋមន្ត្រីផ្ទាល់ថា « ទូលព្រះបង្គុំសូមគោរពទូលថ្វាយ សម្តេព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២កន្លងមក ទូលព្រះបង្គុំ បានទទួលដំណឹងពីមន្ត្រីជំនាញ និងមហាជនរាយការណ៍មក ស្តីពីករណីនៃការវាយកម្ទេចកុដិបុរាណចំនួន៣ (កុដ្ឋលេខ៤៣, ៤៤ និង៤៥ ) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាឡោម ដើម្បីព្រះចេតិយ »។ បើតាមលិខិតរបស់ក្រសួងវប្បធម៌ដដែល កុដិទាំបីនេះ ក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ដោយបានចុះបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ ។

ក្នុងលិខិតដដែលបានឲ្យដឹងទៀតថា សកម្មភាពនៃការរុះរះកុដ្ឋនេះ កំពុងរងការរិះគន់យ៉ាងផុសផុលពីមហាជនតាមរយៈបណ្តាយសង្គម ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថែមទាំងបានបញ្ជាក់ទៀតថា សកម្មភាពនៃការរុះរើ និងវាយកម្ទេចកុដិចាស់ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈនេះ ជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមាន ដែលរាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានាត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាក្រសួងជំនាញ ។

មិនមានសេចក្តីរាយការណ៍ថា តើចេតិយថ្មីដែលមានគំរោងនៅលើទីតាំងកុដ្ឋចាស់នោះ ជារបស់បុគ្គលរូបណាឡើយ ប៉ុន្តែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទូលថ្វាយសម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាក្រកម្ពុជា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះរាជមេត្តាបញ្ឈប់ការរុះរើ វាយកម្ទេចអគារនៃកុដ្ឋបុណនេះ ដោយសេចក្តីអនុគ្រោះដ៏ខ្ពង់ខ្ពស់បំផុត ៕


ទំព័រផ្សេងៗ