តារាសំដែង អ្នកនាង សឿ សុធារ៉ា ថ្លែងអំណរគុណរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធ ដែលបានផ្តល់អំណោយជាផ្ទះ ក្នុងគ្រាដែលនាងកំពុងមានបញ្ហាគ្មានទីជំរក

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធ បានប្រគល់អំណោយជាផ្ទះថ្មី មួយខ្នង តម្លៃ ២ម៉ឺនដុល្លារ ដល់តារាសំដែងអ្នកនាង សឿ សុធារ៉ា ដើម្បីកសាងជីវិតថ្មី ។ អ្នកនាង សឿ សុធារ៉ា ត្រូវបានគេស្គាល់គ្រប់គ្នាថា អ្នកនាងគឺជាតារាសំដែងមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត និងមានប្រជាប្រិយ៍នៅក្នុងវិស័យភាពយន្តខ្មែរផងដែរ ។ ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានគេដឹងគ្រប់គ្នាថា អ្នកនាងបានធ្លាក់ខ្លួនឈឺ និងរងសម្ពាធផ្លូវចិត្ត រហូតដល់ប៉ះពាល់ដល់សតិអារម្មណ៍យ៉ាងធ្ងន់ធ្ងរ ក្រោយពីអ្នកនាងបានមានវិបត្តិហិរញ្ញវត្ថុ រហូតដល់បាត់បង់ទ្រព្យសម្បត្តិរហូតអស់រលីងពីខ្លួន និងថែមទាំងអស់ទាំងផ្ទះជ្រកកោន និងក្រោយមក អ្នកនាងបានបាត់បង់ម្តាយជាទីស្រឡាញ់ថែមទៀត ។ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កញ្ញារិទ្ធ ក្រោយបានឃើញពីជីវភាពលំបាកប្រចាំថ្ងៃរបស់នាង ដែលកំពុងតែព្យាបាលជំងឺខ្លួនផ្ទាល់, គ្មានទាំងទីជម្រក និងថែមទាំងមានកូន២នាក់ នៅក្នុងបន្ទុកនោះថែមទៀតនោះ លោករដ្ឋមន្រ្តី បានសម្រេចផ្តល់ជូននូវផ្ទះមួយខ្នង និងផ្តល់ជូនថវិកាមួយចំនួនដល់ អ្នកនាង សឿ សុធារ៉ា និងកូនៗ សំរាប់រស់នៅកសាងជីវិតថ្មីផងដែរ ។ ការផ្តល់អំណោយជាផ្ទះ និងថវិការ នោះ បានធ្វើឡើង […]

រដ្ឋមន្ត្រី ក្រសួង​វប្បធម៌​ បានបង្ហាញ​ការ​សោកស្តាយចំពោះករណីវាយ​កុដិ​បុរាណ​ អាយុ​ជិត ១០០ឆ្នាំក្នុងវត្តឧណ្ណាលោម

ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​ បានបង្ហាញ​ការ​សោកស្តាយចំពោះករណីវាយ​កុដិ​បុរាណ​ អាយុ​ជិត ១០០ឆ្នាំក្នុងវត្តឧណ្ណាលោម​ ដើម្បីយកទីតាំងសង់​ព្រះ​ចេតិយថ្មី ។ យោងតាមលិខិតទួលថ្វាយមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវសភាចា​រ្យបណ្ឌិត ភឿង សកុណា ដែលបណ្តាញសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១២ ធ្នូ ២០២២នេះ ដែលសរសេរការបង្ហាញការសោយស្តាយពីសំណាក់លោកស្រីរដ្ឋមន្ត្រីផ្ទាល់ថា « ទូលព្រះបង្គុំសូមគោរពទូលថ្វាយ សម្តេព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២កន្លងមក ទូលព្រះបង្គុំ បានទទួលដំណឹងពីមន្ត្រីជំនាញ និងមហាជនរាយការណ៍មក ស្តីពីករណីនៃការវាយកម្ទេចកុដិបុរាណចំនួន៣ (កុដ្ឋលេខ៤៣, ៤៤ និង៤៥ ) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាឡោម ដើម្បីព្រះចេតិយ »។ បើតាមលិខិតរបស់ក្រសួងវប្បធម៌ដដែល កុដិទាំបីនេះ ក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ដោយបានចុះបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ ។ ក្នុងលិខិតដដែលបានឲ្យដឹងទៀតថា សកម្មភាពនៃការរុះរះកុដ្ឋនេះ កំពុងរងការរិះគន់យ៉ាងផុសផុលពីមហាជនតាមរយៈបណ្តាយសង្គម ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ […]

ត្រីរាជ កំពុងស្ថិតក្នុងបញ្ជីក្រហម ដែលជិតផុតពូជ និងគឺជាប្រភេទត្រីដែលស្ថិតក្នុងចំណោមត្រីធំបំផុតទាំង ៣ប្រភេទដទៃ នៅកម្ពុជា

ត្រីរាជ ជាប្រភេទត្រី​ទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំ ៣ប្រភេទ គឺទី១ ត្រីបបែលយក្ស, ទី២ ត្រីរាជ និងទី៣ ត្រីគល់រាំង។ ត្រីរាជអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រា ម ។ វាស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកា មានស្បែករលោង ហើយបើតាមការឲ្យដឹងពីរដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភត្រា ត្រីរាជ គឺជាប្រភេទត្រីគ្មានស្រកាទឹកសាបដ៏ធំបំផុត។ លោករដ្ឋលេខាធិការបានឲ្យដឹងទៀតថា ត្រីរាជ មានពុកមាត់ខ្លី ២គូ និងមានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន៧, ព្រុយខ្លាញ់តូច ព្រុយគូថវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅខាងក្រោម ។ វាចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិ សេសតាមអន្លង់នៅក្នុងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាប្រភេទត្រីធ្វើចរាចររយៈចម្ងាយឆ្ងាយ។ ត្រីរាជតែងតែត្រូវចាប់បានជារឿយៗ នៅតាមគន្លងដាយត្រីនៅទន្លេសាប ហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរចេញពីបឹងទន្លេសាប នៅខែតុលា ទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗ តាមដងទន្លេមេគង្គលើ។ ត្រីរាជមានពេញវ័យអាចបន្តពូជបាន នៅពេលពួកវាមានអាយុចាប់ពី ៦ ទៅ៨ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែកក្កដា នៅបឹងទន្លេសាប ។ […]