អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងការសាងសង់ហើយ

ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េត្រូវបានធ្វើការចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនៅថ្ងៃទី 09 ខែធ្នូ ឆ្នាំ 2022 នៅវិមានសន្តិភាពក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនឹងត្រូវចំណាយថវិការក្នុងការសាងសង់ចំនួនប្រមាណ 245 909 000ដុល្លាអាមេរិក ដោយស្ពានទាំងមូលត្រូវបែងចែកជាពីរដំណាក់កាលនៅក្នុងការសាងសង់ ។ ដំណាក់កាលទីមួយ ត្រូវតភ្ជាប់ពីតំបន់ផ្សារចាស់ ផ្សាររាត្រីនៃរាជធានីភ្នំពេញឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងដំណាក់ទីពីរត្រូវសាងសង់បន្តពីតំបន់ជ្រោយចង្វារឆ្ពោះទៅកាន់តំបន់អរិយក្សត្រ ។

សូមបញ្ជាក់ថា ឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមទាំងពង្រីកបន្ថែមទៀតនូវកិច្ចទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រទេសជាតិ និងប្រជាជនទាំងពីរផងដែរ ៕

ទំព័រផ្សេងៗ