បាញ់សម្លាប់មនុស្សនៅខេត្តបាត់ដំបង រួចរត់គេចខ្លួនមកជាយដែនកម្ពុជា-ថៃ ត្រូវនគរបាលឃាត់ខ្លួននៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានសហការគ្នាដឹកនាំកម្លាំងនគរបាលបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅក្រុងប៉ោយប៉ែតពាក់ពន្ធ័ករណីបាញ់សម្លាប់មនុស្សមួយក្រុមនៅមាត់ស្ទឹងសង្កែក្រុងបាត់ដំបង កាលពីម៉ោង៤ទាបភ្លឺយប់មិញ។ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទ័ណ្ឌ ក្រោយទទួលបាន បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត បើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ដែលរត់គេចខ្លួនមកពីខេត្តបាត់ដំបងពាក់ពន្ធ័ករណីរឿងឃាតកម្មនៅមាត់ស្ទឹងសង្កែ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហូ គឹមហៀង ហៅចយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និង ២-ឈ្មោះ កែវ បញ្ញា […]

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងការសាងសង់ហើយ

ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េត្រូវបានធ្វើការចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនៅថ្ងៃទី 09 ខែធ្នូ ឆ្នាំ 2022 នៅវិមានសន្តិភាពក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនឹងត្រូវចំណាយថវិការក្នុងការសាងសង់ចំនួនប្រមាណ 245 909 000ដុល្លាអាមេរិក ដោយស្ពានទាំងមូលត្រូវបែងចែកជាពីរដំណាក់កាលនៅក្នុងការសាងសង់ ។ ដំណាក់កាលទីមួយ ត្រូវតភ្ជាប់ពីតំបន់ផ្សារចាស់ ផ្សាររាត្រីនៃរាជធានីភ្នំពេញឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងដំណាក់ទីពីរត្រូវសាងសង់បន្តពីតំបន់ជ្រោយចង្វារឆ្ពោះទៅកាន់តំបន់អរិយក្សត្រ ។ សូមបញ្ជាក់ថា ឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមទាំងពង្រីកបន្ថែមទៀតនូវកិច្ចទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រទេសជាតិ និងប្រជាជនទាំងពីរផងដែរ ៕