ភ្នំពេញ ៖ ស្ពានដែលបាឡេឬស្សីកែវ ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញហើយនៅថ្ងៃនេះ បន្ទាប់ពីមន្ត្រីជំនាញជួសជុលរួចរាល់ ក្រោយពីបានផ្អាកដំណើរការប្រមាណ២សប្តាហ៍ ។ ស្ពានដែកបាឡេ ស្ថិតនៅឫស្សីកែវ ឆ្លងទន្លេសាប ភ្ជាប់ក្រុងរណបជ្រោយចង្វា មកកាន់ផ្លូវជាតិលេខ៥ ត្រូវបានសាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុកត្រង់ចំណុចឃ្លាំងសាំង បណ្តាលឱ្យសាឡង់នោះលិច និងពិតជាប់ជាមួយសសរស្ពាន កាលពីថ្ងៃទី២០ វិច្ឆិកា ២០២២ ។ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ការគ្រោះថ្នាក់ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើស្ពានដែកបាឡេនោះ ចាប់ពីថ្ងៃកើតហេតុនោះមក ។ យោងតាមមន្ទីរសាធារណការរាជធានីភ្នំពេញ ក្រោយមន្ត្រីជំនាញបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ស្ពានដែកបេឡេឫស្សីកែវ ស្ពានដែកបាឡេមួយនេះ នឹងដាក់អោយយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ ចាប់ពីថ្ងៃនេះ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ តទៅ ៕