ស្ពានដែកបាឡេឬស្សីកែវ ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញហើយនៅថ្ងៃនេះ ក្រោយផ្អាកដំណើរការប្រមាណ២សប្តាហ៍

ភ្នំពេញ ៖ ស្ពានដែលបាឡេឬស្សីកែវ ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញហើយនៅថ្ងៃនេះ បន្ទាប់ពីមន្ត្រីជំនាញជួសជុលរួចរាល់ ក្រោយពីបានផ្អាកដំណើរការប្រមាណ២សប្តាហ៍ ។​​​​​​​​​​​​​ ស្ពានដែកបាឡេ ស្ថិតនៅឫស្សីកែវ ឆ្លងទន្លេសាប ភ្ជាប់ក្រុងរណបជ្រោយចង្វា មកកាន់ផ្លូវជាតិលេខ៥ ត្រូវបានសាឡង់ដឹកខ្សាច់​មួយគ្រឿង បានបើកបុកត្រង់ចំណុច​ឃ្លាំងសាំង​ បណ្តាលឱ្យសាឡង់នោះលិច និងពិត​ជាប់ជាមួយសសរស្ពាន កាលពីថ្ងៃទី២០ វិច្ឆិកា ២០២២ ​។​ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ការគ្រោះថ្នាក់​ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះ​អាសន្ន លើស្ពានដែក​បាឡេនោះ ចាប់ពីថ្ងៃកើតហេតុនោះមក ​។ យោងតាមមន្ទីរសាធារណការរាជធានីភ្នំពេញ ក្រោយមន្ត្រីជំនាញបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ស្ពានដែកបេឡេឫស្សីកែវ ស្ពានដែកបាឡេមួយនេះ នឹងដាក់អោយយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ ចាប់ពីថ្ងៃនេះ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ តទៅ ៕

Russey Keo Ballet Bridge in Law Enforcement to Reopen After Suspension in Week 2

Phnom Penh : The Russey Keo Ballet Bridge in Phnom Penh was reopened today after being repaired by professional officers after being suspended for about two weeks. A steel ballast bridge in Russey Keo, crossing the Tonle Sap River, connecting the satellite city of Chroy Changva to National Road 5, was hit by a sand […]