ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ

ក្រកោ ឬក្រកោស្បាត(Cardamom)ជារុក្ខជាតិច្រើនដុះតាមព្រៃភ្នំ និងព្រៃល្បោះ ជ្រលងភ្នំ វាដុះដោយខ្លួនឯង ឬគេអាចយកមកដាំ ដែលងាយស្រួលក្នុងការដាំ និងថែទាំបំផុត ។ ក្រកោស្ថិតក្នុងអំបូរក្រវ៉ាញដែរ ប៉ុន្តែប្រសិទ្ធិភាពវាក្រោមក្រវ៉ាញ ប៉ុន្តែបើគ្មានក្រវ៉ាញ គេអាចយកវាជំនួសបាន ។ យើងតាមក្រសួងបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ក្រកោត្រូវគេឃើញដុះក្នុងព្រៃតាមជ្រលងជួរភ្នំ ក្រវ៉ាញ និងជារុក្ខជាតិ ដែលរស់បានច្រើនឆ្នាំណាស់ ។ ដើមក្រកោមានកម្ពស់ពី ២ម៉ែត្រ ទៅ៣ម៉ែត្រពីដី ដើមរឹង និងដុះបែកគុម្ព។ រុក្ខជាតិនេះមានស្លឹក និងដើមដូចនឹងដើមរមៀត រំដេង ខ្ជាយដែរ ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺវាគ្មានមើមឡើយ ហើយវាមានផ្លែចេញពីគល់តែម្តង ដែលចេញជាចង្កោមកួរជាបន្តបន្ទាប់គ្នា ងាយស្រួលប្រមូលផល។ ស្លឹកវែងរួមតូចនៅគល់ ហើយស្រួចចុង (elliptic-linear) ទងស្លឹកខ្លីៗមានប្រវែង ០,៥-១ស.ម និងគែមស្លឹកមានរោមគ្រាតៗ ។ គោលទម្រកញ្ចុំផ្កា (Floral stem) ដុះចេញពីក្តៀង ជិតគល់ដើម មិនសូវត្រង់ទៅលើទេ ច្រើនតែទ្រេតចុះក្រោមក្រាបដី ។ ផ្កាមានពីរស្រទាប់ ស្រទាប់ខាងក្រៅពណ៌ស បែកចេញជា៣ត្របក, ផ្កាខាងក្នុងមានពណ៌លឿង ទងផ្កាមានរោមគ្រាតៗ។ […]