៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក

ជាធម្មតាកូនក្មេងមិនអាចចៀសផុតពីការធ្វើខុសនោះឡើយ ប៉ុន្តែក្នុងនាមអ្នកជាមឳពុកម្តាយនោះទេ ដែលត្រូវរិះរកវិធីសាស្រ្តឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសឲ្យផុតពីការធ្វើឲ្យពួកគេកើតមានអារម្មណ៍បាក់ទឹកចិត្ត ។ នៅជាមួយគ្នានោះ ក្នុងជីវភាពប្រចាំថ្ងៃការប្រើប្រាស់ពាក្យសម្ដីដែលបាននិយាយទៅកាន់ពួកគេ គឺលោកអ្នកជាឪពុកម្តាយត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតផងដែរ ។ ខាងក្រោមនេះ គឺជាចំណុចំនួន៧ ដែលអ្នកជាឪពុកម្តាយគួរចៀងវាងក្នុងការឆ្លើយតប ខណៈពេលដែលពួកគេបានប្រព្រឹត្តនូវកំហុសឡើង៖ ១ .មិនបន្ទោសកូនខ្សោយ ប្រសិនបើកូនរបស់អ្នកមិនមានសមត្ថភាពអាចធ្វើរឿងអ្វីមួយបានជោគជ័យ អ្នកមិនត្រូវប្រើពាក្យសម្តីស្តីបន្ទោសពួកគាត់ ឬក៏ប្រៀបភាពសមត្ថភាពគាត់ជាមួយកុមារដ៏ទៃឡើយ ។ ផ្ទុយទៅវិញ លោកអ្នកត្រូវបន្តលើកទឹកចិត្តកូនរបស់អ្នក ឲ្យពួកគេព្យាយាមបន្ថែមទៀត និងត្រូវចាំថា ការប្រើប្រាស់ពាក្យពេចន៍ទៅកាន់ពួកគេ ជាការលើកទឹកចិត្ត និងមិនមែនជាការដាក់សម្ពាធឡើយ ។ អ្នកត្រូវទទួលស្គាល់ថា នោះជារឿងធម្មតាសម្រាប់កូនក្មេង និងលើសពីនេះទៅទៀត ភាពវៃឆ្លាត និងអំណោយទានរបស់កូនអ្នកអាចនឹងមិនមែនជាអ្វីដែលអ្នកតម្រូវឲ្យគាត់ធ្វើ ដូច្នេះអ្នកត្រូវតែទុកឱកាសឲ្យពួកគេបានស្វែងរកភាពជាចំណូលចិត្ត​ និងសមត្ថភាពរបស់ពួកគេផងដែរ នោះកូនរបស់អ្នកនឹងក្លាយជាក្មេងឆ្លាត និងពូកែជាមិនខានឡើយ ។ ២. មិនបន្ទោសពេលកូនសួរច្រើន ជារឿងធម្មជាតិ គឺកូនក្មេងតែងឆ្ងល់ច្រើន ពួកគេចង់ដឹង ចង់ឮ និងចង់ស្គាល់ ដូច្នេះហើយទើបយើងសង្កេតឃើញថា កូនក្មេងពូកែសួរនេះ សួរនោះ មិនចេះហត់ និងមានពេលខ្លះទៀត ពួកគេបានសួរនូវសំនួរដែលអ្នកពិបាកនឹងឆ្លើយតបក៏មាន ។ ជាឧទាហរណ៍ ម្តាយដែលមានកូនអាយុ ៣ឆ្នាំម្នាក់ បានពាក់ម៉ាស់ […]