ទិវាស្រោមអនាម័យអន្តរជាតិ ២០២៤ ក្រោមប្រធានបទ សុវត្ថិភាព គឺស៊ិចស៊ី

បាត់ដំបង ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំប្រារព្ធទិវាស្រោមអនាម័យអន្តរជាតិ ក្រោមប្រធានបទ សុវត្ថិភាព គឺស៊ិចស៊ី ដើម្បីធ្វើការចែករំលែកនូវដំណឹងល្អថា ស្រោមអនាម័យនៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ការជួយមនុស្សគ្រប់រូប និងដៃគូររបស់ពួកគេ ជាមួយការរក្សាពេលវេលាដ៏ស្និទ្ធស្នាល និងកាន់តែមានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពី​ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា លោក ទីន សារ៉ាវុទ្ធ អភិបាលរងខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ព្រមទាំងអ្នកពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត ប្រមាណជាង ៤០០នាក់ បានធ្វើឡើងនៅសាកលវិទ្យាល័យបៀលប្រាយ នៃសង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង ។ នៅក្នុងព្រឹត្តិការណ៍នៃទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ នេះក៏មានការរៀបចំជាក្បួនដង្ហែនៅតាមដងផ្លូវ និងទីសាធារណៈនានាក្នុងក្រុង និងខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ស្រោមអនាម័យដល់យុវជន ក៏ដូចជាមនុស្សទូទៅឱ្យចាប់ផ្តើម ឬនៅតែបន្តនិងប្រើប្រាស់ស្រោមអនាម័យជាប់ជាប្រចាំ ។ បើយោងតាមអង្គការសុខភាពពិភពលោក បានបង្ហាញឱ្យដឹងថា មនុស្សជាង១លាននាក់ នៅទូទាំងពិភពលោកបានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន ១១៧លាននាក់ […]