អត្ថន័យ និងប្រវិត្តនៃការសាងសង់រូបសំណាកនាគរាជសន្តិភាព និងអភិវឌ្ឍន៍ ក្នុងបរិវេនសួននាគបាញ់ទឹក ក្រុងបាតដំបង
រូបសំណាក់ នាគរាជសន្តិភាព និងអភិវឌ្ឍន៍ ដែលអ្នកបាត់ដំបងតែងហៅថា នាគបាញទឹក ត្រូវបានអាជ្ញាធរសាង សង់ឡើងនៅក្នុងបរិវេនសួននាគបាញ់ទឹក ក្រុងបាតដំបង ខេត្តតំបង ។ រូបសំណាកនាគរាជសន្តិភាព និងអភិវឌ្ឍន៍ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ ។ រូបសំណាកនាគរាជសន្តិភាព និងអភិវឌ្ឍន៍ មានសម្បុរខ្មៅ ត្រូវបានគេសង់ឡើងពីសំណល់សំបកគ្រាប់កាំភ្លើង និងសំណល់អាវុធចាស់ៗ ដែលអាជ្ញាធរខេត្ត បានប្រមូលអស់រយៈពេលពីរឆ្នាំ ពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងនគរបាល និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាដើម ។ បន្ទាប់ពីប្រមូលបានអាជ្ញាធរខេត្ត បានរៀបចំធ្វើពិធីដុតបំផ្លាញអាវុធទាំងនោះជាសាធារណៈ ដែលបានប្រារព្ធធ្វើឡើងនៅក្នុងខេត្តបាត់ដំបង ក្រោម “កម្មវិធីពង្រឹងសន្តិភាព និងការគ្រប់គ្រងអាវុធធុនតូចនៅកម្ពុជា” ដែលបានអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០០៥ រហូតដល់ ខែកញ្ញា ឆ្នាំ២០០៧ ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន ហៅកាត់ថា ចេសាក់ (JSAC) ។ អត្ថន័យនៃការសាងសង់រូបសំណាក់នេះ ត្រូវបានអ្នកជំនាញបានរៀបរាប់ថា សាងសង់ឡើងក្នុងគោលបំណងដើម្បីរំលឹកអំពីការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងក្តីសង្ឃឹមរបស់ពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក្នុងការលុបបំបាត់អំពើហឹង្សានាកន្លងមក ហើយបានកសាងសង្គមមួយដែលគ្មានអំពើហឹង្សា ។ ទ្រង់ទ្រាយនៃរូបសំណាកនាគរាជសន្តិភាព និងអភិវឌ្ឍន៍ […]