អត្ថបទចុងក្រោយ
បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់  ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ស្ពាន និងសាលាបឋមសិក្សាមួយកន្លែង ក្នុងស្រុកកោះធំ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវការ ក្រោយបានជួសជុលឡើងវិញរួចរាល់

កណ្តាល ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក អ៊ូអីណុ អាត់ស៊ូស៊ី បានអញ្ជើញជាសហអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបត់ដុំដៃ និងជួសជុលអគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង នៅស្រុកកោះធំ ខេត្តកណ្តាល ។ កម្មពិធីនេះ បានប្រារព្វធ្វើឡើងនៅថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៣ ដែលមានការចូលរួមផងដែរពីថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក អាជ្ញាមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបប្រមាណ ៦០០ នាក់។

ស្ពានបត់ដុំដៃ មានប្រវែង១៨ម៉ែត្រ ទទឹង៤ម៉ែត្រ សាងសង់ពីបេតុងសរសៃដែក ក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន (ជំនួយគូសាណូណិ) តាមរយៈស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ចំណែកការជួសជុលអគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង ដែលមាន ៣បន្ទប់នោះវិញ បានប្រើថវិការបស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ដែលស្ថិតនៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។

សូមបញ្ជាក់ថា ស្ពានបត់ដុំដៃ ពីមុនជាស្ពានឈើ មានទទឹង ២,៥ម៉ែត្រ ប្រវែង ១៨ម៉ែត្រ សាងសង់ឡើងមុនឆ្នាំ១៩៦២ ហើយបន្តប្រើប្រាស់រហូតដល់ឆ្នាំ២០២១ ដោយពិនិត្យឃើញមានភាពទ្រុឌទ្រោម ទើបក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ រួមជាមួយភាគីជប៉ុន (គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្ស “ជំនួយគូសាណូណិ”) ចាប់ផ្តើមសាងសង់ស្ពានបេតុងសរសៃដែក ប្រវែង១៨ម៉ែត្រ ទទឹង ៤ម៉ែត្រ បើកការដ្ឋាននៅថ្ងៃទី១១ មីនា ២០២២ នឹងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១ កក្កដា ២០២២ លឿនជាងផែនការគ្រោងទុក។ ជាមួយនោះក៏មានការជួសជុលឡើងវិញ អគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង មាន ៣បន្ទប់ បានសាងសង់ចាប់តាំងពីក្នុងឆ្នាំ១៩៩៦ មានរយៈពេល២៦ឆ្នាំ ហើយបានរងការស្រុតនៅកម្រាលបាតដោយមូលហេតុរងការលិចត្រាំទឹកឡើងរាល់រដូវវស្សា អគារនេះក្រុមការងារបានបញ្ចប់ការសាងសង់ហើយរួចរាល់១០០% នៅថ្ងៃទី១០ ឧសភា ២០២២ នឹងបានផ្តល់ជូនលោកនាយកសាលាដាក់ឱ្យប្រើប្រាស់ជាធម្មតាឡើងវិញ៕

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំដែងការអគុណចំពោះឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក អ៊ូអីណុ អាត់ស៊ូស៊ី និងប្រជាជន ព្រមទាំងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលជាមិត្តតែងជួយដល់កម្ពុជា និងជាដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន ចាប់តាំងពីគ្រាកន្លងមក និងពេលខាងមុខ ។ លោកបានថ្លែងរៀបរាប់ពីសមិទ្ធផលដែលជប៉ុនបានជួយកន្លងមក ជាពិសេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលរួមមានដូចជា ៖ ស្ពានត្សឹបាសា, ស្ពានជ្រោយចង្វាទី១, ស្ពានគីហ្សូណា, ស្ពាន៧កន្លែង នៅខេត្តព្រៃវែង និងខេត្តក្រចេះ ផ្លូវជាតិលេខ៥, កំណាត់ផ្លូវជាតិលេខ១ គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ និងអនាម័យ និងសមិទ្ធផលថ្មីមួយទៀត គឺស្ពានបត់ដុំដៃ ស្ថិតក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល មានជាសក្ខីភាព ។

លោករដ្ឋមន្ត្រី បានថ្លែងរំលេចផងដែរថា ស្ពាន-ផ្លូវ មានតួនាទីសំខាន់ ជាសរសៃឈាមជួយជំរុញលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយបានជួយតភ្ជាប់ការដឹកជញ្ជូនគ្រប់ផលិតផល កសិផលរបស់ប្រជាពលរដ្ឋទៅកាន់គ្រប់ច្រកល្ហកទាំងក្នុងតំបន់ និងទៅកាន់សកលលោក ដែលអាចទ្រទ្រង់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ បានល្អប្រសើរ។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ នូវបានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះបោះឆ្នោតសូមទៅចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់គ្នា និងបន្តរួបរួមគ្នាថែរក្សាការពារសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាំងអស់គ្នា ដើម្បីបន្តស្តា លើកកម្ពស់ដល់ការអភិវឌ្ឍកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើឡើង និងភាពទំនើបជឿនលឿនជាងនេះបន្ថែមទៀត ។  ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ ក្រសួងសាធារណការ និងដឹកជញ្ជូននឹងបើកការដ្ឋានសាងសង់ផ្លូវជាច្រើនខ្សែ ក្នុងនោះមានទាំងផ្លូវជាតិលេខ២៣ ដែលផ្តើមចេញពីឃុំលើកដែក ស្រុកកោះធំ ឆ្ពោះទៅស្រុកលើកដែក ផ្លូវជាតិលេខ១៤ ៕

ទំព័រផ្សេងៗ