អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

អគ្គិភ័យឆាបឆេះអគារកាស៊ីណូហ្រ្គេនដាយអឺម៉ិនស៊ី ក្រុងប៉ោយប៉ែត សមត្ថកិច្ចកំពុងអន្តរាគមន៍

ប៉ោយប៉ែត ៖ អគ្គិភ័យមួយបានឆាបឆេះអគារកាស៊ីណូហ្រ្គេនដាយអឺម៉ិនស៊ី ក្រុងប៉ោយប៉ែតកាលពីវេលាម៉ោងជាង11យប់ ថ្ងៃទី 28 ខែធ្នូ ឆ្នាំ2022 រហូតមកដល់ព្រឹកព្រលឹមថ្ងៃទី 29 ខែធ្នូ ឆ្នាំ2022នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការជួយអន្តរាគមន៍ពីសំណាក់អាជ្ញាធរសមត្ថកិច្ចកម្ពុជា ថៃកំពុងជួយអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ ។ 

យោងតាមសេចក្តីរាយការណ៍ រហូតមកដល់ព្រឹកថ្ងៃទី 29 ខែធ្នូ ឆ្នាំ2022នេះ សមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍បានប្រមាណពី 60%ហើយ ប៉ុន្តែនៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ មានមនុស្សបានជាប់គាំងនៅក្នុងបន្ទប់ លើអគារដោយសមត្ថកិច្ថមិនទាន់ហ៊ានចូលជួយសង្រ្គោះព្រោះខ្លាចបាក់អគារ និងមានអ្នកបានលោតទម្លាក់ពីលើអគារផងដែរ ។


ប្រភព​ :​ ហ្វេសប៊ុក

ទំព័រផ្សេងៗ