តួលេខមនុស្សស្លាប់បានកើនដល់១៦នាក់ហើយ និងជាង៥០នាក់ បានរងរបួស ក្នុងករណីអគ្គិភ័យនៃអគារកាស៊ីណូ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ចុងក្រោយ មនុស្សស្លាប់ បានកើនដល់ ១៦នាក់ហើយ និងជាង ៥០នាក់ផ្សេងទៀតបានរងរបួសក្នុងគ្រោះថ្នាក់អគ្គិភ័យនៃអគារកាស៊ីណូ នៅខេត្តបន្ទាយមានជ័យ ។ គួបញ្ជាក់ថា នាវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ យប់មិញនេះ មានករណីអគ្គិភ័យបានឆាបឆេះអគារកាស៊ីណូដាយមិន ដែលស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សេចក្តីរាយការណ៍ពីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឲ្យដឹងថា បើទោះបីជាអគ្គិភ័យអាចគ្រប់ គ្រងបានទាំងស្រុងហើយមែន ប៉ុន្តែកម្លាំងសមត្ថកិច្ចនៅមិនទាន់បញ្ចប់ប្រតិបត្តិការនៅឡើយទេ ដោយកំពុងបន្តស្រាវជ្រាវរុករកជនរងគ្រោះ ដែលបានជាប់គាំងនៅក្នុងអគារនៅពេលដែលភ្លើងកំពុងឆេះ។ យោងរបាយការណ៍របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា អគារកាស៊ីណូដាយមិន ដែលបានរងការឆាបឆេះនោះ មានបុគ្គ  លិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។ ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាននគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕

មនុស្សយ៉ាងហោច ១១នាក់ បានស្លាប់ និងជាង៣០នាក់ផ្សេងទៀតបានរងរបួស ក្នុងករណីអគ្គិភ័យនៃអគារកាស៊ីណូ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ចុងក្រោយគិតត្រឹមថ្ងៃត្រង់នេះបានឲ្យដឹងថា យ៉ាងហោចមានមនុស្ស១១នាក់ ត្រូវបានស្លាប់ និងជាង៣០នាក់ផ្សេងទៀតបានរងរបួស ក្នុងគ្រោះថ្នាក់អគ្គិភ័យនៃអគារកាស៊ីណូ មួយកន្លែងនៅខេត្តបន្ទាយមានជ័យ ។ គួបញ្ជាក់ថា នាវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ យប់មិញនេះ មានករណីអគ្គិភ័យបានឆាបឆេះអគារកាស៊ីណូដាយមិន ដែលស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សេចក្តីរាយការណ៍ពីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឲ្យដឹងថា គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ អគ្គិភ័យអាចគ្រប់គ្រងបានទាំង ស្រុងហើយ ប៉ុន្តែកម្លាំងសមត្ថកិច្ចនៅមិនទាន់បញ្ចប់ប្រតិបត្តិការនៅឡើយទេ ដោយកំពុងស្រាវជ្រាវរុករកជនរងគ្រោះ ដែលបានជាប់គាំងនៅក្នុងអគារនៅពេលដែលភ្លើងកំពុងឆេះ។ យោងរបាយការណ៍របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា អគារកាស៊ីណូដាយមិន ដែលបានរងការឆាបឆេះនោះ មានបុគ្គ  លិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។ ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាននគរបាល អាវុធហត្ថ […]

អគ្គិភ័យឆាបឆេះអគារកាស៊ីណូហ្រ្គេនដាយអឺម៉ិនស៊ី ក្រុងប៉ោយប៉ែត សមត្ថកិច្ចកំពុងអន្តរាគមន៍

ប៉ោយប៉ែត ៖ អគ្គិភ័យមួយបានឆាបឆេះអគារកាស៊ីណូហ្រ្គេនដាយអឺម៉ិនស៊ី ក្រុងប៉ោយប៉ែតកាលពីវេលាម៉ោងជាង11យប់ ថ្ងៃទី 28 ខែធ្នូ ឆ្នាំ2022 រហូតមកដល់ព្រឹកព្រលឹមថ្ងៃទី 29 ខែធ្នូ ឆ្នាំ2022នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការជួយអន្តរាគមន៍ពីសំណាក់អាជ្ញាធរសមត្ថកិច្ចកម្ពុជា ថៃកំពុងជួយអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ ។  យោងតាមសេចក្តីរាយការណ៍ រហូតមកដល់ព្រឹកថ្ងៃទី 29 ខែធ្នូ ឆ្នាំ2022នេះ សមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍បានប្រមាណពី 60%ហើយ ប៉ុន្តែនៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ មានមនុស្សបានជាប់គាំងនៅក្នុងបន្ទប់ លើអគារដោយសមត្ថកិច្ថមិនទាន់ហ៊ានចូលជួយសង្រ្គោះព្រោះខ្លាចបាក់អគារ និងមានអ្នកបានលោតទម្លាក់ពីលើអគារផងដែរ ។ ប្រភព​ :​ ហ្វេសប៊ុក