អត្ថបទចុងក្រោយ
ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ ៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានបើកការដា្ឋនសាងសងហើយ ដែលមានទីតាំងនៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានបើកការដា្ឋនសាងសងហើយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន និងអភិបាលខេត្តព្រះសីហនុ គួច ចំរើន ។ បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ មានទីតាំងស្ថិតនៅអគារលេខ១ ផ្លូវលេខ១០៩  កែងផ្លូវលេខ១១០ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងពិធីបើកការដ្ឋានសាងសងនាព្រឹកមិញនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍រៀបចំពិធីក្រុងពាលីបួងសួងសុំបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដោយធ្វើការរុះរើអគារចាស់ នៃមន្ទីរទេសចរណ៍បច្ចុប្បន្នខេត្តព្រះសីហនុងបច្ចុប្បន្ន ។

យោងតាមគម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ នឹងសាងសង់រយៈពេល ១៥ខែ ដែលចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់ការងារសាងសង់នៅខែមិនា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនសាងសង់ អឹបេន ខេមបូ ប៊ីលឌើរ ឯ.ក URBAN CAMBO BUILDERS Co,LTD ។

នៅក្នុងពិធីសាសនានាព្រឹកមិញនេះ បានរៀបចំគ្រឿងសក្ការៈថ្វាយដល់ព្រះបារមីព្រះម៉ែធរណី ព្រះម៉ែគង្គា ព្រះបារមីគ្រប់ព្រះអង្គ ដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា ព្រះបារមីគ្រប់ព្រះអង្គដែលថែរក្សាដែនសមុទ្រ និងតំបន់ឆ្នេរ ព្រះបារមីព្រះនាងក្រេបសមុទ្រ ជាព្រះរាជបុត្រីព្រះឥន្ទ្រាធិរាជ ដែលទូលព្រះបង្គំសុំថ្វាយនៅទីនេះ នូវទង់ឃ្វាលា ៧ពណ៏ ចំនួន ២១ទង់ ជាតំណាងកងទ័ពរាប់ម៉ឺនលាននាក់ របស់ព្រះនាង។ ព្រះបារមីលោកជំទាវម៉ៅ ហៅលោក យាយម៉ៅ ព្រះបារមីថែរក្សាខេត្តព្រះសីហនុ ម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា ព្រះវិញ្ញាណខ័ន្ធបុព្វបុរសថែរក្សាព្រះរាជាណាចក្រកម្ពុជា បារមីគ្រប់ព្រះអង្គដែលគង់ប្រថាប់ នៅមហាប្រាង្គប្រាសាទ បារមី និងព្រះបារមីគ្រប់ព្រះអង្គ ដែលទូលព្រះបង្គំបានថ្វាយ សូមស្តេចទ្រង់យាងគង់ប្រថាប់នៅទីអាសនៈ ដែលបានរៀបចំថ្វាយនៅទីនេះរួចហើយ សូមយាង និងសូមអញ្ជើញ។

ក្នុងឱកាសក្រុងពាលីបួងសួងដ៏មហាប្រសើរនេះ សូមឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ នៃសាលាខេត្តព្រះសីហនុ រួមទាំងប្រជាពលរដ្ឋទូទាំងប្រទេស សូមទទួលបានសេចក្ដីសុខចម្រើន បរិបូរណ៍ ចៀសផុតពីជម្ងឺកាចសាហាវទាំងពួង និងគ្រោះធម្មជាតិនានា ព្រមទាំងសូមជួយឱ្យការរៀបចំពិធីបើកការដ្ឋានសាងសង់ និងការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុប្រកបដោយភាពរលូន និងទទួលបានជោគជ័យដ៏ធំធេង សូមកុំឱ្យមានគ្រោះថ្នាក់ដល់កម្មករ បុគ្គលិកសំណង់នៅពេលសាងសង់ ហើយសូមឱ្យកិច្ចដំណើរការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀត ៕

ទំព័រផ្សេងៗ