សាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានបើកការដា្ឋនសាងសងហើយ ដែលមានទីតាំងនៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានបើកការដា្ឋនសាងសងហើយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន និងអភិបាលខេត្តព្រះសីហនុ គួច ចំរើន ។ បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ មានទីតាំងស្ថិតនៅអគារលេខ១ ផ្លូវលេខ១០៩  កែងផ្លូវលេខ១១០ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅក្នុងពិធីបើកការដ្ឋានសាងសងនាព្រឹកមិញនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍រៀបចំពិធីក្រុងពាលីបួងសួងសុំបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដោយធ្វើការរុះរើអគារចាស់ នៃមន្ទីរទេសចរណ៍បច្ចុប្បន្នខេត្តព្រះសីហនុងបច្ចុប្បន្ន ។ យោងតាមគម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ នឹងសាងសង់រយៈពេល ១៥ខែ ដែលចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់ការងារសាងសង់នៅខែមិនា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនសាងសង់ អឹបេន ខេមបូ ប៊ីលឌើរ ឯ.ក URBAN CAMBO BUILDERS Co,LTD ។ នៅក្នុងពិធីសាសនានាព្រឹកមិញនេះ បានរៀបចំគ្រឿងសក្ការៈថ្វាយដល់ព្រះបារមីព្រះម៉ែធរណី ព្រះម៉ែគង្គា […]