សាលាហ្វឹកហ្វឺនពលទាហានរបស់យោធភូមិភាគពិសេស រៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងនាយទាហានរងថ្នាក់ពួក និងថា្នក់ក្រុម ឆ្នាំ២០២៣

កំពង់ឆ្នាំង: សាលាហ្វឹកហ្វឺនពលទាហានរបស់យោធភូមិភាគពិសេស បានចុះពិធីបិទវគ្គហ្វឹក ហ្វឺនបំប៉នពង្រឹងនាយទាហានរង ក្រោមអធិបតីភាព មេបញ្ជាការរងយោធភូមិភាគពិសេសលោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក ពូសារ ប៊ុតឌី អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស រួមនិងសហការី ។ ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងនាយទាហានរង ដែលបានធ្វើឡើងរយៈពីរខែមកហើយនោះ បានធ្វើឡើងនៅថ្ងៃទី២០ តុលា ២០២៣ ម្សិលមិញនេះ ។ មេបញ្ជាការរងយោធភូមិភាគពិសេស លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ មានប្រសាសន៍លើកឡើងក្នុងពិធីនោះថា វគ្គហ្វឹកហ្វឺនបំប៉ន និងពង្រឹងសមត្ថភាពនាយទាហារងនារយៈពីរខែ ថ្នាក់ក្រុម និងថ្នាក់ពួគកន្លងមកនេះ ពិតជាបានផ្ដល់នូវអត្ថប្រយោជន៍ គុណតម្លៃបំផុត ដល់ខឿនរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់រាល់បាតុភាពអាណាធិបតេយ្យរបស់ពួកអមិត្តនានា ដែលចិញ្ចឹមចិត្តបំផ្លាញរាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើងដោយស្របច្បាប់ផងដែរ។ លោកមេបញ្ជាការរងយោធភូមិភាគពិសេស នៅបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីការខិតខំបំពេញភារកិច្ចរបស់សាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេស ដែលរក្សាបាននៅវិន័យ និងភាពសហការសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រសាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេសមានស្ថានភាពស្ងប់ស្ងាត់ល្អប្រសើរ ដែលផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អ រវាងសាលាហ្វឹកហ្វឺន និងអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋជិតៗសាលាបានល្អប្រសើរ។ លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ បានធ្វើការផ្តាំផ្ញើដល់នាយទាហានរងទាំងអស់ បានឆ្លងកាត់វគ្គហ្វឹកហ្វឺន វគ្គបញ្ចប់បំប៉នពង្រឹងនាយទាហានរង […]
តំបន់ប្រតិបត្តិការសឹងរងព្រះវិហារ រៀបចំពីធីវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានរយៈពេល៣ខែមកហើយ

ព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវយកចំ ណេះដឹងទៅបម្រើជាតិ ប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ប្រសាសន៍ដាស់តឿនរបស់អភិបាលព្រះវិហារ លោក គីម រិទ្ធី បានថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ។ វគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹងនាយទាហាន នាយទាហានរង និងពលទាហាន និងហ្វឹកហ្វឺនម្ចាស់ការនៅហ្នឹងកន្លែង យុទ្ធវិធីថ្នាក់ពួក និងក្រុមកងអនុសេនាតូច ឆ្នាំ២០២៣ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ រយៈ៣ខែមកហើយ ដោយបានចាប់ផ្តើមតាំងបើកពីថ្ងៃទី១៩ កក្កដា ២០២៣ និងបានបិទបញ្ចប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការ វរៈសេនាតូចលេខ១ ខេត្តព្រះវិហារ។ ពិធីបិទវគ្គហ្វឹកហ្វឺននេះ បានធ្វើឡើងនៅទីបញ្ជាការវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ នៃយោធភូមិភាគទី៤ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដែលមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន […]
រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចូលរួមប្រជុំអន្តរក្រសួង ស្តីពីសមាហរណកម្មផែនការការងារដោះទឹក និងបង្វែរទឹកភ្លៀង

ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដែលកិច្ចប្រជុំនេះ បានដឹកនាំដោយ រដ្ឋលេខាធិការក្រ សួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ (MEF) ឯកឧត្ដម រស់ ស៊ីលាវ៉ា ។ កិច្ចប្រជុំដែលបានប្រារព្ធធ្វើ ឡើងនៅថ្ងៃទី០៥ តុលា ២០២៣នោះ គឺជាការប្រជុំពិភាក្សាស្តីពីសមាហរណកម្ម ផែនការការងារដោះទឹកនិងបង្វែរទឹកភ្លៀង និងជំនន់ទឹកភ្លៀងគ្រប់ច្រកចេញពីរាជធានីភ្នំពេញ ។ កិច្ចប្រជុំនោះ ក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ របស់រាជរដ្ឋាភិបាល ឯកឧត្តមអភិបាល លោកអភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ នៅក្នុងកិច្ចប្រជុំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងអង្គប្រជុំបាន សម្រេច ដូចតទៅ៖ ១- ក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកធ្វើការដោះទឹក និងបង្វែរទឹកចេញពីរាជធានី ភ្នំពេញ លើគ្រប់ច្រកទាំងអស់នៅផ្នែកខាងក្រៅតំបន់រាជធានីទៅតាមគ្រប់ទិសនៃអាងទន្លេ ២- […]
យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចាស់ៗជាង ២ពាន់ ៦០២គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់ក្នុងដីចំការ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចាស់ៗប្រមាណ ២ពាន់ ៦០២គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រ ទះឃើញកប់នៅក្នុងដីចំការរបស់ខ្លួន នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សេចក្តីរាយការណ៍ពីអភិបាលស្រុកសាមគ្គីមានជ័យ លោក ឈួន ចាន់ណា បានអោយដឹងថា ករណីរកឃើញគ្រាប់កាំភ្លើងចាស់ៗនេះ បានកើតឡើងក្នុងភូមិសំបុកគ្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ក្នុងពេលដែលពលរដ្ឋបានកាប់ជីកគាស់ដីធ្វើចំការ ក៏ប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននេះតែម្តង ។ ក្រោយពេលឃើញហេតុការណ៍នេះ ពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រាំងល្វាភ្លាមៗ ដើម្បីធ្វើការហ៊ុមព័ទ្ធកន្លែងទាំងអស់នោះផងដែរ ។ សេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកសាមគ្គីមានជ័យ លោកវរសេនីយ៍ឯក សេង ចិន្ដាបានឱ្យដឹងថា គ្រាប់ដែលពលរដ្ឋប្រទះឃើញនោះរួមមាន៖ គ្រាប់ M16 ២០ប្រអប់ ស្មើ៨០០គ្រាប់, គ្រាប់ការ៉ាប៉ីនចំនួន ២០០គ្រាប់, គ្រាប់រ៉េបេអឹមចំនួន ៨ខ្សែ ស្មើនិង ១ពាន់ ៦០០គ្រាប់និងគ្រាប់M79 ចំនួន ២គ្រាប់ សរុបចំនួន២ពាន់ ៦០២គ្រាប់ ។ អធិការនគបាលស្រុកសាមគ្គីមានជ័យ បានដឹងទៀតថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់នោះ ជាគ្រាប់ចាស់ៗដែលមិនអាចប្រើប្រាស់បានទៀតឡើយ ដែលត្រូវបានគេកបន្សល់ទុកក្នុងដី ពីសម័យសង្គ្រាមស៊ីវិញមកម្ល៉េះ ។ បច្ចុប្បន្នគ្រាប់ទាំងអស់នោះ ត្រូវបានកម្លាំងនគបាលស្រុកសាមគ្គីមានជ័យ ប្រមូលយកមករក្សាទុក […]
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អំណោយដល់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សំរាប់យកទៅចែកចាយបន្តដល់គ្រួសារក្រីក្រ

កំពង់ឆ្នាំង: អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ គ្រឿងសំណង់ជាច្រើន រួមនឹងថវិការមួយចំនួន ដែលជាអំណោយរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ ត្រូវបាននាំយកទៅប្រគល់ជូនដល់ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដើម្បីនាំយកទៅចែកបន្តដល់ប្រជាពលរដ្ឋក្រីក្រ។ ការនាំយកអំណោយទៅប្រគល់ជូនដល់ទីបញ្ជាការ ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនេះ បាននាំយកដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក គីម ប៊ុនថាន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ អំណោយដែលត្រូវបានប្រគល់ជូនអង្គភាពផ្ទាល់ទាំងនោះ រួមមានរថយន្តសង្គ្រោះ ១គ្រឿង, គោយន្តកន្ត្រៃ ១គ្រឿង, ម៉ូតូ ១៥គ្រឿង, វិទ្យុទាក់ទងលើតុ ១២ឈុត, វិទ្យុទាក់ទងចល័ត ៥០គ្រឿង, សម្ភារពិធីការ ១ឈុត, អង្ករ ២តោន, មី ៥០កេះ, ត្រីខ ១០កេះ, កាណូតបារ៉ាស្មាច់ទាំងម៉ាស៊ីនចំនួន ១០គ្រឿង, GPS ១៥គ្រឿង រួមនឹងថវិកាចំនួន ៥លានរៀល ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានថ្លែងថាអំណោយគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ គ្រឿងសំណង់ជាច្រើនរបស់នាយករដ្ឋមន្រីកម្ពុជា សម្តេចធិបតីហ៊ុន […]
មន្ត្រីជំនាញបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យស្ថានភាពទឹក និងសំណង់ទ្វារទឹកតាមសណ្តសងខាងស្ទឹងព្រែកត្នោត

ភ្នំពេញ ៖ មន្ត្រីជំនាញបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យស្ថានភាពទឹក និងសំណង់ទ្វារទឹកតាមសណ្តសងខាងស្ទឹងព្រែកត្នោត ផ្នែកខាងក្រោមសំណង់ទ្វារទឹកទំនប់ ៧មករា។ សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រ តាមបណ្តោយស្ទឹងព្រែកត្នោតចាប់ពីភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ កម្ពស់ទឹកបានស្ថិតក្នុងស្ថានភាពគួរឲ្យប្រុងប្រយ័ត្ន ។ ការចុះពិនិត្យមើលស្ថានភាពទឹក និងសំណង់ទ្វារទឹកតាមសណ្តសងខាងស្ទឹងព្រែកត្នោត បានធ្វើឡើងដោយមានការដឹកនាំដោយរដ្ឋលេខាធិការទទួលបន្ទុកសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក ប្រចាំរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំ ពង់ស្ពឺ លោក ប៉ុញ សច្ចៈ ដែលមានការចូលរួមដោយ មន្រ្តីរាជការដែលជាសមាជិកក្រុមការងារ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយមស្ថានភាពទូទៅនៃកម្ពស់ទឹកស្ទឹងព្រែកត្នោតនេះពុំមានអ្វីប៉ះពាល់ និងមានការព្រួយបារម្ភ គំរាមកំហែងទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលឡើយ។ តាមការតាមដាន និងព្យាករណ៍អាកាសធាតុ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតនេះនឹងវិលមករកស្ថានភាពប្រក្រតីវិញក្នុងរយៈពេលចាប់ពី ២ ទៅ ៣ថ្ងៃខាងមុខមិនខាន ។ ការចុះពិនិត្យនៅថ្ងៃនេះ ក្នុងគោលបំណងដើម្បីពិនិត្យមើលក្រែងមានករណីទ្វារទឹកបិទមិនជិត ទំនប់សណ្តមានច្រោះរូងនាគ និងបានចាត់តាំងមន្ត្រីបច្ចេកទេសមកពីនាយកដ្ឋានវិស្វកម្ម និងនាយកធារាសាស្ត្រកសិកម្មនៅប្រចាំការ […]
អភិបាលខេត្តពោធិ៍សាត់ ទុកពេលមួយសប្តាហ៍ឱ្យមន្ទីរជំនាញដោះស្រាយបញ្ហាទឹកលិចលង់លំនៅឋានពលរដ្ឋ និងផ្ទៃដីកសិកម្មប្រមាណ ៥០ហិកតា នៅស្រុកតាលោកសែនជ័យ

ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ ទុកពេលមួយសប្តាហ៍ឲ្យមន្ត្រីពាក់ព័ន្ធធ្វើការដោះស្រាយបញ្ហា ទឹកលិចលង់លំនៅឋានពលរដ្ឋ និងផ្ទៃដីកសិកម្មប្រមាណ ៥០ហិកតា ដែលមិនអាចបង្កបង្កើនផលអស់រយៈពេលជាង៣ឆ្នាំមកហើយ ស្ថិតនៅឃុំតាលោ ស្រុកតាលោកសែនជ័យ ។ ការដាក់បញ្ជាពីអភិបាល ខេត្តពោធិ៍សាត់ បានធ្វើឡើងបន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋជិត៣០គ្រួសារ នៅក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ និងក្នុងពេលដែលលោកបានអញ្ជើញចុះទៅពិនិត្យស្ថានភាពជាក់ស្តែងដល់មូល ដ្ឋាន នៅថ្ងៃទី២៦ កញ្ញា ២០២៣នេះ ។ ក្នុងដំណើររបស់លោកអភិបាលខេត្តនោះផងដែរ បានមានការចូលរួមអញ្ជើញអមដំណើរដោយមន្ត្រីមន្ទីរធនធានទឹកឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកតាលោសែនជ័យ និងអាជ្ញាធរឃុំផងដែរ ។ប្រជាពលរដ្ឋដែលបានសំណូមពរឲ្យមានការដោះស្រាយចំពោះបញ្ហា ទឹកលិចចូលលំនៅដ្ឋាន និងរំខានដល់ការធ្វើកសិកម្មនោះ ពួកគាត់បានអះអាងថា គឺបណ្តាលមកពីការស្ថាបនាប្រឡាយស្ទាក់ផ្លូវទឹក។ លោក ខូយ រីដា ក្នុងឱកាសនោះបានមានប្រសាសន៍ថា ដោយពិនិត្យស្ថានភាពជាក់ស្តែងឃើញថា ផ្លូវទឹកតូច ទើបធ្វើឱ្យមានលិចលង់លំនៅឋាន និងដីស្រែចំការរបស់ប្រជាពលរដ្ឋ ។ ដោយមើលឃើញពី បញ្ហានេះហើយ លោកអភិបាលបានស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមជាមួយអាជ្ញាធរ ស្រុក ឃុំ ត្រូវប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបើកផ្លូវទឹកឱ្យបានជ្រៅ និងធំទូលាយ ក្នុងបំណងបញ្ជៀសនូវរាល់ការលិចលង់ ដោយការអនុវត្តនេះ […]
និស្សិតជំនាញវិស្វកម្មនុយក្លេអ៊ែរស៊ីវិល ជំនាញពាក់ព័ន្ធ និងជំនាញទូទៅចេញដំណើរទៅបន្តការសិក្សានៅសហព័ន្ធរុស្ស៊ី

ភ្នំពេញ ៖ ប្រធាន CAM-ATOM លោក ណោង រិទ្ធី និងអនុប្រធានក្រុមប្រឹក្សាភិបាល នៃ CAM-ATOM លោក ផន បូរី បានជួយសម្របសម្រួលដល់ការធ្វើដំណើរ និងជូនដំណើរដល់និស្សិតជំនាញវិស្វកម្មនុយក្លេអ៊ែរស៊ីវិល ជំនាញពាក់ព័ន្ធ និងជំនាញទូទៅ ដែលជានិស្សិតជ័យលាភីអាហាររូបករណ៍រដ្ឋាភិបាលទៅសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការជួយសម្របសម្រួលដល់ការធ្វើដំណើរ និងជូនដំណើរនិស្សិតទៅសិក្សានៅសហព័ន្ធរុស្ស៊ីនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។ CAM-ATOM បានជូនពរក្រុមការងារ សមាជិកនៃ សអ.ថបក និងនិស្សិតទាំងអស់ សូមសុវត្ថិភាពក្នុងការធ្វើដំណើរ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារៈកិច្ច ៕
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) ប្រកាសរកឃើញមានផ្ទុះករណីជំងឺភ្នែកក្រហមភ្នែកជាច្រើនករណី នៅខេត្តរតនគីរី ដែលឆ្លងមកពីប្រទេសវៀតណាម

រតនគីរី ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បានប្រកាសរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហមភ្នែកជាច្រើនករណី នៅខេត្តរតនគីរី ។ យោងតាមការផ្សាយនៅលើហ្វេសប៊ុកផ្លូវការ របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) ករណីផ្ទុះជំងឺក្រហមភ្នែកនេះ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន៩៣ករណី (ស្រី៥៧នាក់) ជាពលរដ្ឋរស់នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បានឲ្យដឹងពីដើមហេតុនៃករណីជំងឺក្រហមភ្នែក នេះ ដោយបានកើតឡើងដំបូងដោយសារមានករណីអ្នកភូមិចំនួន ៨នាក់ ដែលកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ពួកគេបានទៅបុណ្យសពបងប្អូននៅភូមិមួយ លើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់ និងភូមិប៉ក់តូចនេះ ។ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ និងអប់រំភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំ នៅយប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣ ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងពីរបៀបឆ្លង និងការព្យាបាលថែទាំអ្នកជំងឺ ដែលរួមមានដូចជា ៖ ការឆ្លងដោយសារការប៉ះពាស់ផ្ទាល់ជិតគ្នា និងប្រើប្រាស់របស់របរ […]
រឿងព្រេង ប្រវត្តិទាក់ទងនឹងឈ្មោះប្រាសាទ ប្រាសាទតាមាន់ នៃខេត្តព្រះវិហារ

ឧត្តរមានជ័យ ៖ ប្រាសាទតាមាន់ធំជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅសតវត្សទី១១ ដល់ទី១៣ ដោយព្រះ បាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ នៅក្បែរនោះ មានប្រាសាទមួយចំនួនទៀតរួមមាន ប្រាសាទដំរីទ្រោម ដែលមានចំងាយ ១៣គីឡូម៉ែត្រ ពីប្រាសាទតាក្របី ដែលស្ថិតនៅលើជួរភ្នំដងរែក។ ទាក់ទងនឹងប្រវត្តនៃឈ្មោះប្រាសាទនេះផងដែរ ត្រូបានគេបញ្ជាក់ឲ្យដឹងថា ប្រាសាទបុរាណខ្មែរភាគច្រើន ដែលមានឈ្មោះហៅរហូតមកដល់សព្វថ្ងៃ គឺវាអាស្រ័យទៅលើប្រជាជននៅក្នុងតំបន់នោះជាអ្នកហៅ ឬជាអ្នកដាក់ឈ្មោះ។ ការហៅឈ្មោះ ឬដាក់ឈ្មោះឲ្យប្រាសាទទាំងនោះ គឺវាអាស្រ័យលើស្ថានភាព ទីតាំងភូមិសាស្ត្រ ធម្មជាតិជុំវិញ លក្ខណៈប្រាង្គរបស់ប្រាសាទ រឿងព្រេងដែលនិយាយតៗគ្នា ជួនកាលខ្លះទៀតគេហៅ ដោយយោងទៅតាមរូបបដិមា ឬចម្លាក់ផ្សេងៗ ដែលមាននៅក្នុងប្រាសាទស្រាប់ ដែលគេមានជំនឿ ឬយល់ថាសំខាន់ សម្រាប់ប្រជាជនរស់នៅជុំវិញសហគមន៍របស់ពួកគេ។ ចំពោះប្រាសាទ តាមាន់ធំ ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ជាពិសេសចាស់ៗគាត់និយាយថា ប្រាសាទតាមាន់ធំ បើតាមចាស់ពីដើមៗតំណាលតៗគ្នាមក គឺប្រាសាទនេះមានឈ្មោះថា ប្រាសាទតាមទាន់ ។ ការដែលហៅថា ប្រាសាទតាមទាន់ដូច្នេះ ដោយសារមានរឿងព្រេងមួយបានតំ ណាលតៗមកថា <<កាលពីដើមឡើយមានព្រះមហាក្សត្រមួយព្រះអង្គឈ្មោះ យសោកេរ្តិ៍ ព្រះអង្គសព្វព្រះហឬទ័យចិញ្ចឹមសត្វ បក្សាបក្សីខ្លាំងណាស់។ ក្នុងចំណោមសត្វបក្សាបក្សីទាំងនោះ សត្វទទា ជាសត្វដែលព្រះអង្គសព្វព្រះហឬទ័យជាងគ។ ដោយសារតែរាជកិច្ចច្រើនក្នុងការមើលការខុសត្រូវចំពោះប្រជានុរាស្ត្រ និងការការពារទឹកដីពីការឈ្លានពានពីសត្រូវធ្វើឲ្យព្រះបាទយសោកេរ្ដិ៍ភ្លេចភ្លាំងមិនបានដាក់ចំណីឲ្យសត្វទទាស៊ីនៅថ្ងៃពេញបូណ៌មី […]