ស្រី្តវ័យជាង ៤០ឆ្នាំម្នាក់ បានបាត់បង់ជីវិតនៅគ្រែភ្លាមៗ ក្រោយចូលធ្វើការវះកាត់កែសម្ផស្សដើមទ្រូង

ភ្នំពេញ ៖ ស្រី្តវ័យជាង ៤០ឆ្នាំម្នាក់ បានបាត់បង់ជីវិតនៅគ្រែភ្លាមៗ ក្រោយចូលធ្វើការវះកាត់កែសម្ផស្សដើមទ្រូង នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សមួយកន្លែងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ។ ស្រ្តីរងគ្រោះរូបនោះ ត្រូវបានគេបញ្ជាក់អត្តសញ្ញាណឲ្យដឹង ដែលមានឈ្មោះ ឃុន ចន្នី អាយុ៤១ ទីលំនៅ​ភូមិ​គីឡូ១២, ឃុំកោះតូច, ស្រុកទឹកឈូក, ខេត្តកំពត ។ ស្រ្តីរងគ្រោះ បានធ្វើដំណើរពីខេត្តកំពត មករាជធានីភ្នំពេញ ដើម្បីមកកែសម្ផស្សដើមទ្រូង នៅទីតាំងកែសម្ផស្សដែលមានយីហោ «មជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិ M25» ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 73B, តាមបណ្តោយផ្លូវលេខ៧០, សង្កាត់ស្រះចក, ខណ្ឌដូនពេញ ។ សេចក្តីរាយការណ៍ពីក្រុមគ្រួសារស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលធ្វើដំណើរមករាជធានីភ្នំពេញ គាត់បានសុំអនុញ្ញាតពីស្វាមីរបស់គាត់ថា ទៅកែច្រមុះ ។ ប៉ុន្តែ​ក្រោយកើតហេតុ ទើបក្រុមគ្រួសាររបស់គាត់បានដឹងថា គាត់បែ​ជា​មកកែដើមទ្រូងទៅវិញ ដោយមិនប្រាប់ក្រុមគ្រួសារឲ្យបានដឹងឡើយ ។ ក្នុងហេតុការណ៍នោះដែរ ខាងមជ្ឈមណ្ឌលកែសម្ភស្ស មិនទាន់មានការបញ្ជាក់មូលហេតុណាមួយឡើយ អំពីហេតុការណ៍ដែរកើតមានឡើងនៅក្នុងមជ្ឈមណ្ឌលកែសម្ភស្សរបស់ខ្លួន។ ក្រោយផ្ទុះការភ្ញាក់ផ្អើល សាកសពស្រ្តីរងគ្រោះត្រូវបានក្រុមគ្រូពេទ្យជំនាញខាងកោសល្យវិច័យ រាជធានីភ្នំពេញ ធ្វើកោសល្យវិច័យ ដើម្បីរកមូលហេតុពិតប្រាកដអំពីការស្លាប់របស់ស្ត្រីរងគ្រោះរូបនោះ ថាតើមាន​ជាប់​ពាក់ព័ន្ធ​គ្នាជាមួយបច្ចេកទេសកែសម្ភស្សដែរឫទេ ?  បច្ចុប្បន្នសមត្ថកិច្ចបានផ្អាកដំណើរការមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិ M25 […]

មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក និងឧតុនិយម ចុះរៀបចំការការស្ដារ និងការគ្រប់គ្រងអាង ស្ទឹងស្វាយចេក ដោយគិតគូរពីការប្រែប្រួលអាកាសធាតុ

បន្ទាយមានជ័យ ៖ រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក​ និងឧតុនិយម និងជានាយកដឹកនាំកម្មវិ ធី WAT4CAM ទទួល​ហិរញ្ញ​ប្បទាន​ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ​(AFD) ឯកឧត្តម​    ចា​ន់​ យុត្ថា និង អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ ឯក​ឧត្តម​ គ្លោក​ ខូយ បានដឹកនាំសិក្ខាសា លាពិគ្រោះយោបល់ស្តីពី​ការ​សិក្សាគម្រោង​ស្វាយចេក​ និងការគ្រប់គ្រងស្ទឹងស្វាយចេក ។ ការពិគ្រោះយោ បល់ដែលបានរៀបចំឡើងនៅថ្ងៃទី០២ មីនា ២០២៣ ម្សិលមិញនេះ ក៏មាន ការចូលរួមពីតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)​, មន្ទីរធនធានទឹក និងឧតុនិយម, តំ ណាងមន្ទីរកសិកម្មរុក្ខា​ប្រមាញ់ និងនេសាទ​, តំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេក វិទ្យា និងនវានុវត្តន៍​, តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ​, តំណាងមន្ទីរបរិស្ថាន​ និងអាជ្ញធរដែនដី មាន​ (ឃុំ​/សង្កាត់​ក្នុងស្រុក​ស្វាយចេក)​ ផងដែរ ។ គោលបំណងនៃការសិក្សាពិគ្រោះយោបល់គម្រោងស្វាយចេក មានបីចំណុចសំខាន់៖  – សមាសធាតុទី ១៖ ការស្ដារ និងការគ្រប់គ្រងអាងស្ទឹងស្វាយចេក ដោយគិតគូរពីការប្រែ ប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះ​ (IWRM) […]

ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើដល់សមាគមដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

ភ្នំពេញ ៖ កត្តាកកស្ទះចរាចរណ៍នៅតាមដងផ្លូវគោកសាធារណៈ បង្កឡើងដោយមូលហេតុអ្នកបើកបរមិនចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បាននាំឲ្យក្រសួងក្រសួងសាធារណការ និងដឹក ជញ្ជូន ចាំបាច់ត្រូវរៀបវិធានការជាបន្ទាន់ ។ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឯកឧត្ដម ឈួន វ៉ន់ បានអញ្ជើញដឹកនាំរៀបចំប្រជុំមួយ ដើម្បីពិភាក្សាពីការធ្វើអាជីវកម្មផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវ គោកក្នុងប្រទេស​កម្ពុជា ។ សមាគមដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ រួមមាន TADA, GRAP, WE GO, LM CAR និង PASS APP ។ កិច្ចប្រជុំដែលបានរៀបចំឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មានការចូលរួមផងដែរ ពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ។ កិច្ចប្រជុំពិភាក្សានេះ បានផ្ដោតសំខាន់លើការលើកទឹកចិត្តក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឱ្យចូលរួមផ្តល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស និងស្នើឱ្យក្រុមហ៊ុន ត្រូវអនុវត្តតាមគោលការណ៍ណែនាំក្នុងសេចក្តីប្រកាសលេខ ១០០ ប្រក.សក.ដជគ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងការចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ឯកឧត្ដមអគ្គនាយកបានសំដែរការអគុណដល់ក្រុមហ៊ុនឯកជន ដែលជាដៃគូអភិវឌ្ឍយ៉ាងសំខាន់មិនអាចខ្វះបាន ព្រមទាំងសមាគមម៉ូតូកង់បី ដែលបានសហការជាមួយក្រសួងនាពេលកន្លងមក […]

សាកសពកងទ័ពមួកខៀវកម្ពុជា ដែលបាត់បង់ជីវិតក្នុងប្រ​ទេសម៉ាលី បានដឹកមកដល់កម្ពុជាវិញហើយ

ភ្នំពេញ ៖ សាកសពកងទ័ពមួកខៀវកម្ពុជា លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលមានតួនាទីជាមេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានបាត់បង់ជីវិតក្នុងប្រ​ទេសម៉ាលី ត្រូវបានដឹកមកដល់មាតុភូមិកម្ពុជាវិញហើយ ។ សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ត្រូវបានបញ្ជូនមកដល់ព្រលានយន្តហោះអន្តរជាតិកម្ពុជា នៅវេលាម៉ោងជាង១២ រំលងអធ្រាត ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ មរណភាពរបស់លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បាននាំឲ្យការបាត់បង់ជីវិតនៃកងទ័ពកម្ពុជា ក្នុងបេសកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ បានកើនឡើង ១១នាក់ហើយ គិតត្រឹមដើមឆ្នាំ២០២៣នេះ ។ លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត អាយុ៤២ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារជំងឺផ្លូវដង្ហើម។ ពិធីទទួលសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានធ្វើឡើងក្រោមវត្តមានអគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រួមជាមួយនឹងឪពុក ម្តាយ ប្រពន្ធ កូន និងបងប្អូនសាច់ញាតិជាច្រើន […]

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងដល់សមាជិក

ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «បទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិសម្រាប់ការអនុវត្ត» នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។ វគ្គបណ្តុះបណ្តាលបានធ្វើឡើងក្រោមអធិបតីភាពរបស់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ឯកឧត្តម ផាន អូន និងទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជន GIZ លោកស្រី គង់ ដារ៉ែន ។ សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះមានសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ និងមន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងដល់ស មាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ និងមន្រ្តីអនុវត្តច្បាប់ឱ្យបានយល់ដឹងកាន់តែទូលំទូលា យអំពីច្បាប់ស្តីពីការប្រកួតប្រជែងប្រកាសអន្តរក្រសួងចំនួន១, ប្រកាសចំនួន៣ និងសេចក្តីសម្រេចចំនួន១ ដែលរួមមានដូចជា ៖ ១. ច្បាប់ស្តីពីការប្រកួតប្រជែង ២. ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេតក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ៣. ប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយតាមការចរចាក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ៤. […]

ល្ងៀងដើមឈើព្រៃរបស់ខ្មែរ មិនត្រឹមតែគេអាចយកត្រួយខ្ចី និងផ្កាដ៏ស្រស់ស្អាតធ្វើជាបន្លែនោះទេ ប៉ុន្តែថែមទាំងមានប្រយោជន៍ជាច្រើនដែលអ្នកគួរដឹង !

ល្ងៀងជាឈ្មោះឈើព្រៃមួយប្រភេទ ច្រើនដុះក្នុងទីមានដីខ្សាច់ ។ ត្រួយស្លឹកល្ងៀង និងផ្កា គេប្រើធ្វើជាបន្លែស្លម្ជូរត្រី ដោយបង់ជាមួយនឹងប្រហុក ឬធ្វើជាអន្លក់ ។ សម្រស់ផ្ការបស់ល្ងៀងនោះផងទៀត ត្រូវគេប្រៀបធៀបសម្រស់របស់វាទៅហ្នឹងផ្កាសាគូរ៉ារបស់ជប៉ុន ព្រោះវាមានសម្រស់ស្អាតមិនចាញ់គ្នាឡើយ ។ ស្លឹក ឬត្រួយល្ងៀង ត្រូវបានប្រជាពលរដ្ឋខ្មែរនិយមបរិភោគធ្វើជាល្បោយនំបញ្ចុក ​និងបាញ់ឆែវ ។ ស្លឹកល្ងៀងនោះទៀត មានលក្ខណៈខុសប្លែកពិសេសពីស្លឹកនៃរុក្ខជាតិដទៃ ដោយគេអាចស្លវាបានទាំងពេលនៅស្រស់ និងពេលដែលវាស្ងួតដូចជាតែហើយក៏ដោយ ។ យោងតាមបទពិសោធន៍ចាស់ៗជំនាន់មុន នៅពេលដែលពួកគាត់មានស្លឹកល្ងៀងច្រើនដែលមិនអាចស្លអស់ភ្លាមៗ ពួកគាត់នឹងយកស្លឹកល្ងៀងនោះទៅហាលឲ្យស្ងួត និងរៀបចំទុកដាក់ក្នុងកែវ ឬថង់ផ្លាស្ទិក ដាក់នៅកន្លែងស្ងួត ដោយអាចយកមកស្លវិញបាននៅពេលក្រោយទៀត ដែលនៅរក្សារសជាតិគឺនៅដដែល ដូចគ្នាទៅនឹងស្លឹកល្ងៀងស្រស់ដែរ ។ ស្លឹកល្ងៀងមិនត្រឹមតែប្រើជាបន្លែទេ តែក៏ប្រើធ្វើជាឱសថផងដែរ។ យោងតាមការសិក្សាដែលមានប្រភពពីបរទេសបានបង្ហាញថា គេអាចយកស្លឹកល្ងៀងខ្ចីដែលហាលស្ងួត ទៅឆុងប្រើជំនួសតែបានផងដែរ ។ ចំណែកសំបកល្ងៀងនោះវិញ ត្រូវបានចាស់ៗបុរាណពីជំនាន់មុន ដែលនិយមពិសារស្លាម្លូ ពួកគាត់តែងចៀរពីដើមល្ងៀង យកមកពិសារជាមួយស្លាម្លូបានផងដែរ ។ សំបកល្ងៀង មានរសជាតិចត់តិចៗ ផ្អែមតិចៗ និងថែមទាំងឆ្ងុយៗ បើបានបរិភោគម្តងហើយ នឹងចងចាំរសជាតិរបស់វា ហើយនឹងចង់បរិភោគម្តងទៀតមិនខាន ។ គេក៏អាចប្រើសំបកល្ងៀងនោះទៀត ជាថ្នាំព្យាបាលជំងឺរាករូសទាំងចំពោះមនុស្ស […]

បុរសអនិកជនខ្មែរអាមេរិក ដែលជាជនសង្ស័យស្លាប់ប្រពន្ធរបស់ខ្លួនដោយការឆក់នឹងខ្សែភ្លើងពេលនេះបានរត់គេចខ្លួនទៅប្រទេសថៃហើយ

ភ្នំពេញ ៖ បុរសអនិកជនខ្មែរ-អាមេរិក ដែលបានសម្លាប់ប្រពន្ធដោយការឆក់នឹងខ្សែភ្លើង ត្រូវបានគេរាយការណ៍ថា បានរត់គេចខ្លួនទៅដល់ប្រទេសថៃហើយ គិតត្រឹមល្ងាចថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៣ នេះ ។ សូមជម្រាបថា ហេតុការណ៍ឃាតកម្ម ដែលបុរសជាប្តីបានយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធនេះ បានកើតឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងហេតុការណ៍នោះ ស្រ្តីរងគ្រោះអាយុ ៣៨ឆ្នាំឈ្មោះកែវ ស្រីមុំ ត្រូវជនសង្ស័យជាប្ដី ឈ្មោះមូល ណេត អាយុ ៦៨ឆ្នាំ ជាអនិកជនខ្មែរអាមេរិក បានវាយ និងយកខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់ រួចឡើងម៉ូតូជិះរត់គេចខ្លួនទៅបាត់ ។ យោងតាមការបញ្ជាក់ពីម្ដាយរបស់ជនរងគ្រោះ នៅមុនពេលកើតហេតុគាត់លឺសំឡេងឈ្លោះប្រកែកគ្នារវាងស្រ្តីរងគ្រោះ និងបុរសជាប្ដី ។ តាមការបានឲ្យដឹងពីកូនស្រី ដែលនៅក្នុងហេតុការណ៍ជំលោះនោះ បានរៀបរាប់ប្រាប់ថា ម្តាយរបស់ខ្លួនត្រូវបានឪពុកបានបានវាយដំ និងប្រើប្រាស់ខ្សែភ្លើងឆក់ រួចបម្រុងដឹកសពចេញ ។ ប៉ុន្តែក្រោយមានការផ្អើលឆោឡោពីប្រជាពលរដ្ឋដែលនាំគ្នាចូលទៅក្នុងផ្ទះមើលហេតុការណ៍ បាននាំឲ្យជនដៃដល់ទាញម៉ូតូហុងដា ស្កុបពី ជិះគេចខ្លួនទៅបាត់តែម្តង។ សពរបស់ជនរងគ្រោះត្រូវគេប្រទះឃើញដេកនៅក្នុងបន្ទប់ទឹក ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡុង ទើបដឹងថា […]

នាវាទេសចរណ៍បរទេស ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១ពាន់នាក់ ចូលចតនៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសមួយគ្រឿង ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១ពាន់នាក់ បានចេញដំណើរពីប្រទេសថៃ បានចូលចត​នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាពហើយ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។ បើតាមការឲ្យដឹងពី នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍បរទេសមួយគ្រឿងនោះមាន ឈ្មោះ Nautica សញ្ជាតិ MARSHALL ISLAND ការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ គឺក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។ លោកបន្តថា នាវានេះ មានប្រវែងបណ្តោយជាង១៨០ម៉ែត្រ ប្រវែងទទឹងជាង ៣០ម៉ែ្រត ជំរៅជាង ៦ម៉ែត្រ ផ្ទុកមនុស្សចម្រុះជាតិសាសន៍សរុបចំនួន ៩៤២នាក់ ដែលមាននាវិកសរុបចំនួន ៤០៧នាក់ ស្រី៦៩នាក់ (៣៦សញ្ជាតិ ) និងមានភ្ញៀវទេសចរសរុបចំនួន ៥៣៥នាក់ ស្រី២៨៨នាក់ (២៤សញ្ជាតិ ) សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក ។ នាវានេះ នឹងចាកចេញទៅវិញនៅល្ងាចថ្ងៃដដែលបន្តដំណើរឆ្ពោះទៅប្រទេសវៀតណាម ៕

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដាក់បំពង់បង្ហូរទឹកស្អាត ទំហំ ១,៤ ម៉ែត្រ ក្រោមបាតទន្លសាប ដើម្បីបង្កើនការផ្គត់ផ្គងទឹកនៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាប់ផ្តើមដាក់បំពង់បណ្តោះអាសន្ន ទំហំ ១,៤ ម៉ែត្រ ឆ្លងកាត់ទន្លេសាប ពីត្រើយខាតកើតឆ្ពោះមកត្រើយខាងលិច ក្នុងគោលដៅជំរុញការផ្គត់ផ្គង់​ទឹកនៅតំបន់ដែលមានសម្ពោធទឹកទាបឲ្យទាន់តាមផែនការ ។ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ ​លើកឡើង​នៅ​ក្នុងពិធី​រៀបចំ​ខួង​ដាក់​ទុយោមេទំហំ ២ម៉ែត្រ ឆ្លងកាត់ទន្លេសាបពីត្រើយខាងកើត ឆ្ពោះមកត្រើយខាងលិច​ នៅថ្ងៃទី២០ ខែកុម្ភៈ ​ឆ្នាំ២០២៣ ថា​ បើតាមផែនការនៅថ្ងៃទី៥ ខែឧសភា ​ខាងមុខនេះ រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ ​នឹងដាក់ឲ្យដំណើររោងចក្របាក់ខែងជំហានទី​១ ដើម្បីផ្គត់ផ្គង់បន្ថែមលើតំបន់ដែលមាន​សម្ពោធទឹកទាប​ ឬប្រើប្រាស់មិនគ្រប់គ្រាន់ ជាពិសេសស្ថិតនៅតំបន់ជាយក្រុងប៉ែក​ខាងលិច ​និងខាងត្បូង ​រាជធានីភ្នំពេញ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការជូនប្រជាពលរដ្ឋ ។ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្តឲ្យដឹងថា ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​ខិតខំប្រឹងប្រែង​ស្នើសុំទៅរាជរដ្ឋាភិបាល ​និងដៃគូរអភិវឌ្ឍន៍ ដើម្បីដាក់បំពង់បណ្តោះអាសន្ន និងក្លាយជាអចិន្ត្រយ៍ ទំហំ ១,៤ ម៉ែត្រ ​ដែលបច្ចុប្បន្នអនុវត្តសម្រេចបាន ៩៨% ដើម្បីធានា​ដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋឲ្យបានតាមផែនការ​ ក្នុងជំហានទី១, ដោយឡែកបំពង់មេនាំ​ទឹកទំហំ ២ ម៉ែត្រ អាចនឹងដំណើរនៅក្នុងដំណាក់កាលទី២ […]

ទីលានបាញ់គ្រប់ពិតយោធភូមិភាគពិសេស នៅខេត្តកំពង់ឆ្នាំង ត្រូវបានសាងសង់បាន៩០%ហើយ 

កំពង់ឆ្នាំង ៖ ទីលានបាញ់គ្រប់ពិតយោធភូមិភាគពិសេស ដែលស្ថិតនៅខេត្តកំពង់ឆ្នាំង ត្រូវបានសាងសង់បាន ៩០%ហើយ  ក្រោយការចាប់ផ្តើមសាងសង់តាំងពីចុងឆ្នាំ២០២២នោះមក ។ មេបញ្ជាការស្ដីទីយោធភូមិភាគពិសេស លោក ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណះ ក្នុងដំណើរត្រួតពិនិត្យទីលានបាញ់គ្រាប់ពិត យុទ្ឋវិធី និងយុទ្ឋដំណើររបស់យោធភូមិភាគពិសេស នៅតំបន់អភិវឌ្ឍន៍ ភូមិភាគពិសេស ព្រែកជីក នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបានថ្លែងនូវកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាអង្គភាព ដែលបានខិតខំកសាងទីលានបាញ់គ្រាប់ពិត ដែលបានកសាងតំបន់អភិវឌ្ឍន៍ភូមិភាគពិសេសនេះឡើង ។ លោកបានឲ្យដឹងថា ទីលានបាញ់គ្រាប់ពិតដែលកំពុងសាងសងនេះ ត្រូវបានចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២ នឹងគ្រោងធ្វើឲ្យរួចរាល់នៅឆមាសទី១ ឆ្នាំ២០២៣ ដែលសាងសង់លើផ្ទៃដី៣ហិចតា ក្រោមជំនួយឧបត្ថមបីសប្បុរសជន ។ ទីលានបាញ់គ្រប់ពិតយោធភូមិភាគពិសេសនេះ មានទីតាំងនៅចំ ណុចព្រែកជីក ស្ថិតក្នុងភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គាស្រុកផុស ខេត្តកំពង់ឆ្នាំង ។ លោក ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណ: បានថ្លែងថា បើទោះបីជាកិច្ចខិតខំប្រឹងប្រែងមិនទាន់បានសម្រេច ១០០% ក៏ដោយសារតែកត្តាធម្មជាតិ ដែលមានភ្លៀងធ្លាក់ច្រើនកាលពីខែមុនក្តី ក៍ប៉ុន្តែដើម្បីសម្រេចតាមទិសដៅផែនការរបស់យោធភូមិភាគពិសេសបានដាក់ចុះ សូមតាមបណ្តាអង្គភាពនីមួយៗ ត្រូវអនុវត្តផែនការកសាងទីលានបាញ់គ្រាប់ពិតបន្តទៀត ។ បើតាមការឲ្យដឹងពីលោក […]